យើងបានប្រទះនឹងអ៊ីស្រាអែល ដូចជាប្រទះនឹងផ្លែទំពាំងបាយជូរនៅក្នុងទីរហោស្ថាន យើងបានឃើញដូនតារបស់អ្នករាល់គ្នា ដូចជាផ្លែដំបូងនៅលើដើមល្វា គឺនៅរដូវដំបូង។ ប៉ុន្ដែ គេបានទៅដល់បាល-ពេអរ ហើយបានថ្វាយខ្លួនដល់រូបព្រះគួរខ្មាស ក៏ត្រឡប់ជាគួរខ្ពើមឆ្អើម ដូចរបស់ដែលគេស្រឡាញ់នោះ។ សិរីល្អរបស់អេប្រាអិមនឹងហើរទៅបាត់ដូចសត្វស្លាប គ្មានកូនកើតមក គ្មានកូននៅក្នុងផ្ទៃ ឬកូនចាប់កំណើតនៅក្នុងផ្ទៃទៀតឡើយ! ទោះបើគេចិញ្ចឹមបីបាច់កូនឲ្យធំឡើង ក៏យើងនឹងដកហូតគេទៅ រហូតទាល់តែឥតមាននៅសល់។ វេទនាដល់គេហើយ ពេលណាយើងចាកចេញពីគេ! យើងបានឃើញថា អេប្រាអិមប្រៀបដូចជាដើមចាក ដែលទើបនឹងដាំនៅក្នុងស្មៅខៀវខ្ចី តែអេប្រាអិមនឹងត្រូវនាំកូនខ្លួន ចេញមកឲ្យគេសម្លាប់វិញ។ ឱព្រះយេហូវ៉ាអើយ សូមប្រទានដល់គេ តើត្រូវប្រទានអ្វី? សូមប្រទានឲ្យគេមានផ្ទៃដែលរលូតកូន និងដោះដែលរីងស្ងួត។ អស់ទាំងអំពើអាក្រក់របស់គេសុទ្ធតែនៅត្រង់គីលកាល ដ្បិតគឺនៅទីនោះដែលយើងបានស្អប់គេ យើងនឹងបណ្តេញគេចេញពីដំណាក់របស់យើង ដោយព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត យើងនឹងលែងស្រឡាញ់គេទៀតហើយ ពួកមេរបស់គេសុទ្ធតែជាមនុស្សបះបោរ។ អេប្រាអិមនឹងត្រូវវាយ ហើយឫសរបស់គេបានក្រៀមទៅ គេនឹងមិនបង្កើតផលទៀតឡើយ ទោះបើគេបង្កើតកូនបានក៏ដោយ ក៏យើងនឹងប្រហារកូនសម្លាញ់របស់គេដែរ។ ព្រះរបស់ខ្ញុំនឹងបោះបង់ចោលគេ ព្រោះគេមិនបានស្តាប់តាមព្រះអង្គទេ គេនឹងសាត់អណ្តែតនៅកណ្ដាលអស់ទាំងសាសន៍។
អាន ហូសេ 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហូសេ 9:10-17
15 ថ្ងៃ
ព្រះបានប្រើអាពាហ៍ពិពាហ៍ដ៏ឈឺចាប់របស់ហូសេជាការបង្ហាញពីអារម្មណ៍របស់ទ្រង់ពេលរាស្ដ្ររបស់ទ្រង់មិនស្មោះត្រង់នឹងទ្រង់ ប៉ុន្តែទ្រង់ប្ដេជ្ញាថានឹងនៅតែស្រឡាញ់ពួកគេ ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈហូសេ ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ