ហូសេ 1:1-2

ហូសេ 1:1-2 គកស១៦

នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហូសេ ជា​កូន​ប្អេរី ក្នុង​រជ្ជ‌កាល​ព្រះ​បាទ​អូសៀស ព្រះ​បាទ​យ៉ូថាម ព្រះ​បាទ​អេហាស និង​ព្រះ​បាទ​ហេ‌សេ‌គា ជា​ស្តេច​ស្រុក​យូដា និង​ក្នុង​គ្រា​ដែល​ព្រះ​បាទ​យេរ៉ូ‌បោម ជា​បុត្រ​របស់​ព្រះ​បាទ​យ៉ូអាស ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល។ កាល​ព្រះ‌យេហូវ៉ា​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ហូសេ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ទៅ​យក​ស្ត្រី​ពេស្យា​ម្នាក់​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​បង្កើត​កូន​ពី​ស្ត្រី​ពេស្យា​នោះ​ចុះ ដ្បិត​ស្រុក​នេះ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បោះ​បង់​ចោល​ព្រះ‌យេហូវ៉ា»។

អាន ហូសេ 1