ពេលនោះ បងៗរបស់លោកក៏ចូលមក ហើយក្រាបចុះនៅចំពោះមុខលោក ហើយពោលថា៖ «មើល៍! យើងខ្ញុំជាអ្នកបម្រើរបស់លោកប្អូនហើយ»។ លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតតើខ្ញុំជាព្រះឬ? បងៗមានបំណងធ្វើបាបខ្ញុំ តែព្រះទ្រង់ធ្វើឲ្យការនោះប្រែទៅជាល្អ ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ។ ដូច្នេះ កុំខ្លាចអ្វីឡើយ ខ្ញុំនឹងផ្គត់ផ្គង់បងៗ និងកូនចៅរបស់បងៗ»។ គឺយ៉ាងនេះដែលលោកកម្សាន្តចិត្តគេ ហើយនិយាយជាមួយគេយ៉ាងស្រទន់។
អាន លោកុប្បត្តិ 50
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 50:18-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ