លោកុប្បត្តិ 50:18-21

លោកុប្បត្តិ 50:18-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ បងៗ​របស់​លោក​ក៏​ចូល​មក ហើយ​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​លោក ហើយពោល​ថា៖ «មើល៍! យើងខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​ប្អូន​ហើយ»។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​តើ​ខ្ញុំ​ជា​ព្រះ​ឬ? បងៗ​មាន​បំណង​ធ្វើ​បាប​ខ្ញុំ តែ​ព្រះ‌ទ្រង់​ធ្វើ​ឲ្យ​ការ​នោះ​ប្រែ​ទៅ​ជា​ល្អ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន ដូចជា​បាន​កើត​មាន​សព្វ‌ថ្ងៃ​នេះ។ ដូច្នេះ កុំ​ខ្លាច​អ្វី​ឡើយ ខ្ញុំ​នឹងផ្គត់​ផ្គង់​បងៗ និង​កូន​ចៅ​របស់​បងៗ»។ គឺ​យ៉ាង​នេះ​ដែល​លោក​កម្សាន្ត​ចិត្ត​គេ ហើយ​និយាយ​ជាមួយ​គេ​យ៉ាង​ស្រទន់។

លោកុប្បត្តិ 50:18-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងៗ​របស់​លោក​នាំ​គ្នា​មក​ជួប​លោក​ផ្ទាល់ ពួក​គេ​ក្រាប​នៅ​ទៀប​ជើង​លោក ហើយ​ពោល​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​លោក​ប្អូន»។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «សូម​កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ ប្អូន​មិន​វិនិច្ឆ័យ​ជំនួស​ព្រះ‌ជាម្ចាស់​ទេ! បងៗ​បាន​ឃុប​ឃិត​គ្នា​ធ្វើ​បាប​ខ្ញុំ តែ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ការ​នោះ ប្រែ​ទៅ​ជា​ល្អ ដូច​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់ គឺ​ព្រះអង្គ​បាន​សង្គ្រោះ​ជីវិត​ប្រជា‌ជន​មួយ​ដ៏​ធំ។ ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​អ្វី ខ្ញុំ​នឹង​ជួយ​ទំនុក​បម្រុង​បងៗ និង​កូន​ចៅ​របស់​បងៗ»។ លោក​យ៉ូសែប​បាន​លើក​ទឹក​ចិត្ត​បងៗ ដោយ​និយាយ​ជា​មួយ​គេ​យ៉ាង​ស្និទ្ធ‌ស្នាល។

លោកុប្បត្តិ 50:18-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​ពួក​បង​គាត់​ក៏​ទៅ​ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​គាត់​ដែរ ដោយ​ពាក្យ​ថា មើល យើង​ខ្ញុំ​ជា​អ្នក​បំរើ​ប្អូន នោះ​យ៉ូសែប​ឆ្លើយ​តប​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​តើ​ខ្ញុំ​ជា​ព្រះ​ឬ​អី អ្នក​រាល់​គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ‌ទ្រង់​សំរេច​ជា​ការ​ល្អ​វិញ ដើម្បី​នឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្ស​ជា​ច្រើន ដូច​ជា​បាន​កើត​មាន​សព្វ​ថ្ងៃ​នេះ ដូច្នេះ កុំ​ឲ្យ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ចិញ្ចឹម​អ្នក​រាល់​គ្នា ហើយ​នឹង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដែរ គាត់​ក៏​កំសាន្ត​ចិត្ត​គេ ហើយ​និយាយ​ស្រទន់​នឹង​គេ។