លោកុ‌ប្បត្តិ 3:17-19

លោកុ‌ប្បត្តិ 3:17-19 គកស១៦

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ័ដាម​ថា៖ «ដោយ​ព្រោះ​អ្នក​បាន​ស្តាប់​តាម​ពាក្យ ប្រពន្ធ​របស់​អ្នក ហើយ​បរិ‌ភោគ​ផ្លែ​ឈើ ដែល​យើង​បាន​ហាម​អ្នក​ថា "មិន​ត្រូវ​បរិ‌ភោគ​ផ្លែ​ឈើ​នោះ​ឡើយ" នោះ​ដី​នឹង​ត្រូវ​បណ្ដា‌សា​ដោយ​សារ​អ្នក អ្នក​នឹង​រកស៊ី​ពី​ដី​ដោយ​នឿយ‌ហត់ អស់​មួយ​ជីវិត។ ដី​នឹង​ដុះ​ចេញ​ជា​បន្លា និង​អញ្ចាញ​ឲ្យ​អ្នក ហើយ​អ្នក​នឹង​បរិ‌ភោគ​តិណ‌ជាតិ​ទាំង​ឡាយ ដែល​ដុះ​នៅ​តាម​ទី​វាល។ អ្នក​នឹងបាន​អាហារ​បរិ‌ភោគ​ដោយ​ការ​បែក​ញើស រហូត​ដល់​អ្នក​ត្រឡប់​ទៅ​ជា​ដី​វិញ ដ្បិត​យើង​បាន​យក​អ្នក​ពី​ដី​មក អ្នក​ជា​ធូលី​ដី ហើយ​អ្នកនឹង​ត្រឡប់ ទៅ​ជា​ធូលី​ដី​វិញ»។