លោកុប្បត្តិ 24:17-22
លោកុប្បត្តិ 24:17-22 គកស១៦
អ្នកបម្រើនោះក៏រត់ទៅស្ទាក់ផ្លូវនាង ហើយនិយាយថា៖ «សូមមេត្តាចាក់ទឹកពីក្អមនាងឲ្យខ្ញុំទទួលទានបន្តិច»។ នាងតបថា៖ «អញ្ជើញពិសា លោកម្ចាស់!»។ រួចនាងក៏ដាក់ក្អមចុះជាប្រញាប់ ហើយឲ្យទឹកគាត់ពិសា។ កាលនាងបានឲ្យគាត់ពិសាទឹករួចហើយ នាងក៏ពោលថា៖ «នាងខ្ញុំនឹងដងឲ្យអូដ្ឋរបស់លោកម្ចាស់ផឹកទាល់តែឆ្អែតដែរ»។ នាងក៏ប្រញាប់ប្រញាល់ចាក់ទឹកពីក្នុងក្អម ចុះទៅក្នុងស្នូក រួចរត់ទៅដងពីអណ្ដូងថែមទៀត យកមកឲ្យអូដ្ឋទាំងអស់របស់គាត់ផឹក។ បុរសនោះសម្លឹងមើលនាង ទាំងនឹកក្នុងចិត្តចង់ដឹងថា តើព្រះយេហូវ៉ានឹងធ្វើឲ្យដំណើររបស់គាត់បានសម្រេចមែន ឬយ៉ាងណា។ កាលអូដ្ឋបានផឹកឆ្អែតអស់ហើយ គាត់ក៏យកក្រវិលមាសទម្ងន់កន្លះសេកែល និងកងដៃមាសមួយគូ ទម្ងន់ដប់សេកែល មកពាក់ឲ្យនាង

