លោកុ‌ប្បត្តិ 2:4-8

លោកុ‌ប្បត្តិ 2:4-8 គកស១៦

នេះ​ហើយ​ជា​ដើម​កំណើត​នៃ​ផ្ទៃ​មេឃ និង​ផែន‌ដី នៅ​គ្រា​ដែល​ព្រះ​បាន​បង្កើត។ នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​បង្កើត​ផែន‌ដី និង​ផ្ទៃ​មេឃ ផែន‌ដី​មិន​ទាន់​មាន​អ្វី​ដុះ​នៅ​ឡើយ​ទេ ក៏​មិន​ទាន់​មាន​តិណ‌ជាតិ​ណា​នៅ​ទីវាល​ដែរ ព្រោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​មិន​បាន​បង្អុរ​ភ្លៀង​មក​លើ​ផែន‌ដី​នៅ​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ណា​ភ្ជួរ​រាស់​ដី​ដែរ តែ​មាន​ទឹក​ផុស ចេញ​ពី​ដី​មក​ស្រោច‌ស្រព​លើ​ផែន‌ដី​ទាំង​មូល។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ធូលី​ដី មក​សូន​ធ្វើ​ជា​មនុស្ស ហើយ​ព្រះ‌អង្គ​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​គេ នោះ​មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។ រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​ធ្វើ​សួន‌ច្បារ​មួយ​នៅ​ស្រុក​អេដែន​ទិស​ខាង​កើត ក៏​ដាក់​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​សូន​ឲ្យ​នៅ​ទី​នោះ។