កាឡាទី 6:11-18

កាឡាទី 6:11-18 គកស១៦

សូម​មើល​អក្សរ​ធំៗ​ទាំង​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់ ផ្ញើ​មក​អ្នក​រាល់​គ្នា។ អស់​អ្នក​ដែល​ចង់​សម្ញែង​ខ្លួន​ខាង​សាច់​ឈាម គេ​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ទទួល​ពិធី​កាត់​ស្បែក គឺ​ដើម្បី​ឲ្យ​គេ​បាន​រួច​ពី​ការ​បៀត​បៀន ដោយ​ព្រោះ​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រីស្ទ​ប៉ុណ្ណោះ ដ្បិត​សូម្បី​តែ​អស់​អ្នក​ដែល​ទទួល​ពិធី​កាត់​ស្បែក ខ្លួន​គេ​ផ្ទាល់​មិន​ទាំង​កាន់​តាម​ក្រឹត្យ‌វិន័យ​ផង តែ​គេ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ពិធីកាត់​ស្បែក ដើម្បី​ឲ្យ​គេ​បាន​អួត​ខាង​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា។ ឯ​ខ្ញុំវិញ សូម​កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ ដែល​ដោយ‌សារ​ឈើ​ឆ្កាង​នោះ លោកីយ៍​បាន​ជាប់​ឆ្កាង​ខាង​ឯ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ជាប់​ឆ្កាង​ខាង​ឯ​លោកីយ៍​ដែរ។ ដ្បិត​ការ​កាត់​ស្បែក​មិន​សំខាន់​អ្វី​ទេ ហើយ​ការ​មិន​កាត់​ស្បែក នោះ​ក៏​មិន​សំខាន់​អ្វី​ដែរ តែ​ដែល​សំខាន់​គឺ ការ​កើត​ជា​ថ្មី។ សូម​ឲ្យ​អស់​អ្នក​ដែល​ដើរ​តាម​គោល​ការណ៍​នេះ ព្រម​ទាំង​សាសន៍​អ៊ីស្រា‌អែល​របស់​ព្រះ​ផង បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​មេត្តា‌ករុណា។ ពី​ពេល​នេះត​ទៅ សូម​កុំ​ឲ្យ​អ្នក​ណា​រំខាន​ចិត្ត​ខ្ញុំ​ទៀត​ឡើយ ដ្បិត​ខ្ញុំ​មាន​ស្លាក​ស្នាម របស់​ព្រះ‌‌យេស៊ូវ ជាប់​ក្នុង​រូប​កាយ​ខ្ញុំ​ហើយ។ បង‌ប្អូន​អើយ សូម​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ស្ថិត​នៅ​ជាប់​ជាមួយ​វិញ្ញាណ​របស់​អ្នក​រាល់​គ្នា។ អាម៉ែន។:៚

អាន កាឡាទី 6