កាឡាទី 1:1-5

កាឡាទី 1:1-5 គកស១៦

ប៉ុល ជា​សាវក មិន​មែន​តែង​តាំង​ដោយ​មនុស្ស ឬ​ដោយ​អ្នក​ណា​ម្នាក់​ឡើយ គឺ​ដោយ‌សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ និង​ព្រះ ជា​ព្រះ‌វរ‌បិតា ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ ខ្ញុំ ព្រម​ទាំង​បង‌ប្អូន​ទាំង​អស់​គ្នា ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​មក​ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​ស្រុក​កាឡាទី។ សូម​ព្រះ ជា​ព្រះ‌វរ‌បិតា​នៃ​យើង និង​ព្រះ‌អម្ចាស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត​ដល់​អ្នក​រាល់​គ្នា។ ព្រះ‌អង្គ​បាន​ប្រគល់​អង្គ​ទ្រង់​ដោយ​ព្រោះ​តែ​បាប​របស់​យើង ដើម្បី​រំដោះ​យើងឲ្យ​រួច​ពី​លោកីយ៍​ដ៏​អាក្រក់​សព្វ​ថ្ងៃ​នេះ តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ជា​ព្រះ‌វរ‌បិតា​របស់​យើង។ សូម​លើក​តម្កើង​សិរី‌ល្អរបស់​ព្រះ‌អង្គ អស់​កល្ប​ជា‌និច្ច​រៀង​រាប​តទៅ។ អាម៉ែន។

អាន កាឡាទី 1