ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ គឺជាបងប្អូនអ្នកបង្កើតទេតើ ព្រមទាំងបងប្អូនអ្នក ដែលជាញាតិសន្តាន និងពូជពង្សអ៊ីស្រាអែលទាំងមូល គឺពួកគេទាំងប៉ុន្មាន ជាពួកអ្នកនៅក្រុងយេរូសាឡិមបានពោលថា ចូរថយឆ្ងាយពីព្រះយេហូវ៉ាទៅ ស្រុកនេះបានប្រគល់មកពួកយើងទុកជាកេរអាករហើយ។ ហេតុនោះ អ្នកត្រូវប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ទោះបើយើងបានឲ្យគេទៅនៅឯទីឆ្ងាយ កណ្ដាលអស់ទាំងសាសន៍ដទៃ ហើយទោះបើយើងកម្ចាត់កម្ចាយគេទៅនៅគ្រប់ទាំងប្រទេសក៏ដោយ គង់តែយើងនឹងធ្វើជាទីបរិសុទ្ធដល់គេមួយរយៈ ក្នុងស្រុកទាំងប៉ុន្មានដែលគេត្រូវទៅនោះដែរ ។ ហេតុនោះ ចូរប្រាប់ថា "ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងនឹងប្រមូលអ្នករាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រជុំអ្នកពីគ្រប់ទាំងប្រទេស ដែលអ្នកត្រូវខ្ចាត់ខ្ចាយទៅនោះ ឲ្យមូលគ្នាវិញ រួចយើងនឹងប្រគល់ស្រុកអ៊ីស្រាអែលឲ្យដល់អ្នករាល់គ្នា"។ ពួកអ្នកនឹងមកទីនេះវិញ ហើយគេនឹងដកយកអស់ទាំងរបស់គួរឆ្អើម និងគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើមចេញ។ យើងនឹងឲ្យគេមានចិត្តតែមួយ ហើយនឹងដាក់វិញ្ញាណថ្មីមួយក្នុងគេ យើងនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់គេចេញ ហើយនឹងឲ្យមានចិត្តជាសាច់វិញ ដើម្បីឲ្យគេបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់យើង ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមផង នោះគេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះដល់គេ។ រីឯអស់អ្នកដែលមានចិត្តប្រព្រឹត្តតាមរូបព្រះគួរឆ្អើម និងសេចក្ដីគួរស្អប់ខ្ពើមរបស់គេ យើងនឹងទម្លាក់អំពើរបស់គេទៅលើក្បាលគេវិញ» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ ពួកចេរូប៊ីនក៏កាងស្លាបហោះទៅ កង់ទាំងនោះក៏ទៅជាមួយដែរ ហើយសិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលសណ្ឋិតពីលើ សិរីល្អរបស់ព្រះយេហូវ៉ាយាងឡើងពីកណ្ដាលទីក្រុង ទៅសណ្ឋិតលើភ្នំនៅខាងកើតទីក្រុង នោះព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយក្នុងនិមិត្តព្រះអង្គនាំខ្ញុំទៅដល់ស្រុកខាល់ដេ ដោយនូវព្រះវិញ្ញាណនៃព្រះ គឺទៅឯពួកអ្នកដែលនៅជាឈ្លើយនោះនិមិត្តដែលខ្ញុំបានឃើញក៏បាត់ពីខ្ញុំទៅ រួចខ្ញុំនិយាយប្រាប់ដល់ពួកអ្នកដែលនៅជាឈ្លើយ តាមគ្រប់ទាំងការដែលព្រះយេហូវ៉ាបានបង្ហាញខ្ញុំ។
អាន អេសេគាល 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 11:14-25
25 ថ្ងៃ
ប្រជាជននឹងមិនស្តាប់ពាក្យព្រមានរបស់អេសេគាលឲ្យត្រឡប់ទៅរកព្រះវិញទេ ដូច្នេះ ផ្ទុយទៅវិញគាត់បានបញ្ចេញពាក្យប្រស្នាដ៏អាក្រក់ ហើយវាបានចាក់ទម្លុះដួងចិត្តមនុស្ស។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈអេសេគាល ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ