និក្ខមនំ 27:1-8

និក្ខមនំ 27:1-8 គកស១៦

ត្រូវ​ធ្វើ​អាស‌នា​ពី​ឈើ​នាង‌នួន បណ្តោយ​ប្រាំ​ហត្ថ ទទឹង​ប្រាំ​ហត្ថ បួន​ជ្រុង​ស្មើ ហើយ​កម្ពស់​បី​ហត្ថ។ ត្រូវ​ធ្វើ​ស្នែង​ជាប់​នឹង​អាស‌នា​គ្រប់​ទាំង​បួន​ជ្រុង ហើយ​ត្រូវ​ស្រោប​ដោយ​លង្ហិន។ ត្រូវ​ធ្វើ​ប្រដាប់​ដាក់​ផេះ ចប‌ចូក ផើង សម និង​ជើង‌ក្រាន​សម្រាប់​អាស‌នា ឯ​គ្រឿង​ប្រដាប់​ទាំង​នោះ ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។ ត្រូវ​ធ្វើ​ប្រទាស​លង្ហិន​ខ្ទាស់​ក្រឡា​គ្នា​សម្រាប់​អាស‌នា​ដែរ ហើយ​ត្រូវ​ធ្វើ​កង​លង្ហិន​បួន ដាក់​នៅតាម​ជ្រុង​ប្រទាស​ទាំង​បួន។ ត្រូវ​ដាក់​ប្រទាស​ពី​ខាង​ក្រោម​គែម​ឲ្យ​ជាប់​ត្រង់​ពាក់​កណ្ដាល​កម្ពស់​នៃ​អាស‌នា។ ត្រូវ​យក​ឈើ​នាង‌នួន ធ្វើ​ជា​ឈើ​ស្នែង​សម្រាប់​សែង​អាស‌នា ហើយ​ស្រោប​ដោយ​លង្ហិន​ដែរ។ ត្រូវ​ស៊ក​ឈើ​ស្នែង​នោះ​ទៅ​ក្នុង​កង ដើម្បី​ឲ្យ​ឈើ​ស្នែង​បាន​ជាប់​ទាំង​សង​ខាង​អាស‌នា​សម្រាប់​សែង។ អាស‌នា​នេះ​ត្រូវ​ធ្វើ​ពី​ក្ដារ ឲ្យ​មាន​ប្រហោង​កណ្ដាល គឺ​ត្រូវ​ធ្វើ​ដូច្នោះ ដូច​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។

អាន និក្ខមនំ 27