និក្ខមនំ 24:15-18
និក្ខមនំ 24:15-18 គកស១៦
បន្ទាប់មក លោកម៉ូសេឡើងទៅលើភ្នំស៊ីណាយ ហើយមានពពកគ្របលើភ្នំ។ សិរីល្អរបស់ព្រះយេហូវ៉ាស្ថិតនៅលើភ្នំ ហើយពពកគ្របលើភ្នំអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ព្រះអង្គមានព្រះបន្ទូលហៅលោកម៉ូសេចេញពីកណ្ដាលពពក។ ឯសិរីល្អរបស់ព្រះយេហូវ៉ា មើលទៅដូចជាភ្លើងឆេះនៅលើកំពូលភ្នំ នៅចំពោះភ្នែកប្រជាជនអ៊ីស្រាអែល។ លោកម៉ូសេក៏ចូលទៅក្នុងពពក ហើយឡើងទៅលើភ្នំ។ លោកម៉ូសេនៅលើភ្នំអស់រយៈពេលសែសិបថ្ងៃ សែសិបយប់។

