និក្ខមនំ 24:15-18

និក្ខមនំ 24:15-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​មាន​ពពក​គ្រប​លើ​ភ្នំ។ សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​ស្ថិត​នៅ​លើ​ភ្នំ ហើយ​ពពក​គ្រប​លើ​ភ្នំ​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ម៉ូសេ​ចេញ​ពី​កណ្ដាល​ពពក។ ឯ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា មើល​ទៅ​ដូច​ជា​ភ្លើង​ឆេះ​នៅ​លើ​កំពូល​ភ្នំ នៅ​ចំពោះ​ភ្នែក​ប្រជា‌ជន​អ៊ីស្រា‌អែល។ លោក​ម៉ូសេ​ក៏​ចូល​ទៅ​ក្នុង​ពពក ហើយ​ឡើង​ទៅ​លើ​ភ្នំ។ លោក​ម៉ូសេ​នៅ​លើ​ភ្នំ​អស់​រយៈ​ពេល​សែ​សិប​ថ្ងៃ សែ​សិប​យប់។

ចែក​រំលែក
អាន និក្ខមនំ 24

និក្ខមនំ 24:15-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ ពេល​នោះ មាន​ពពក*​មក​គ្រប​បាំង​លើ​ភ្នំ។ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​លើ​ភ្នំ​ស៊ីណៃ ហើយ​ពពក​គ្រប​បាំង​លើ​ភ្នំ​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ព្រះ‌អម្ចាស់​ត្រាស់​ហៅ​លោក​ម៉ូសេ​ពី​ក្នុង​ពពក។ ជន‌ជាតិ​អ៊ីស្រា‌អែល​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ដូច​ជា​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ​នៅ​លើ​កំពូល​ភ្នំ។ លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ពពក ហើយ​ឡើង​លើ​ភ្នំ។ លោក​ស្ថិត​នៅ​លើ​ភ្នំ​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ សែ‌សិប​យប់។

ចែក​រំលែក
អាន និក្ខមនំ 24