ប្រសិនបើអ្នកណាល្បួងលួងលោមស្ត្រីក្រមុំ ដែលមិនទាន់មានអ្នកណាដណ្តឹងនៅឡើយ ហើយបានដេកនៅជាមួយនាង អ្នកនោះត្រូវបង់បណ្ណាការឲ្យនាង ហើយយកនាងធ្វើជាប្រពន្ធ។ ប្រសិនបើឪពុកនាងប្រកែកដាច់ខាតមិនព្រមលើកនាងឲ្យទេ អ្នកនោះត្រូវតែសងតាមតម្លៃបណ្ណាការសម្រាប់ស្ត្រីក្រមុំ។ មិនត្រូវទុកឲ្យស្ត្រីដែលជាគ្រូអាបធ្មប់នៅរស់ឡើយ។ អ្នកណាដែលរួមសង្វាសជាមួយសត្វ អ្នកនោះនឹងត្រូវស្លាប់។ អ្នកណាដែលថ្វាយយញ្ញបូជាដល់ព្រះណាក្រៅពីព្រះយេហូវ៉ា នោះត្រូវតែបំផ្លាញចោលឲ្យអស់។ មិនត្រូវធ្វើបាបអ្នកប្រទេសក្រៅ ឬសង្កត់សង្កិនគេឡើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់នៅស្រុកអេស៊ីព្ទជាអ្នកប្រទេសក្រៅដែរ។ មិនត្រូវធ្វើទុក្ខស្ត្រីមេម៉ាយ ឬកូនកំព្រាណាឡើយ។ ប្រសិនបើអ្នកធ្វើទុក្ខគេ ហើយគេអំពាវនាវរកយើង នោះយើងប្រាកដជាស្ដាប់សម្រែករបស់គេមិនខាន ហើយសេចក្ដីក្រោធរបស់យើងនឹងក្តៅឡើង យើងនឹងសម្លាប់អ្នករាល់គ្នាដោយមុខដាវ ប្រពន្ធរបស់អ្នករាល់គ្នានឹងទៅជាស្រ្ដីមេម៉ាយ ហើយកូនរបស់អ្នកនឹងទៅជាកំព្រា។ ប្រសិនបើឲ្យប្រជារាស្ត្ររបស់យើងណាមួយ ជាអ្នកទ័លក្រដែលនៅជាមួយអ្នកបានខ្ចីប្រាក់ នោះមិនត្រូវប្រព្រឹត្តនឹងគេដូចជាម្ចាស់បំណុលទេ ក៏មិនត្រូវយកការពីគេឡើយ។ ប្រសិនបើទទួលបញ្ចាំអាវធំរបស់អ្នកជិតខាង នោះត្រូវប្រគល់ទៅគេវិញមុនថ្ងៃលិច ដ្បិតវាអាចជាអាវធំតែមួយរបស់អ្នកនោះសម្រាប់នឹងដណ្ដប់ខ្លួន តើគេនឹងបានអ្វីដណ្តប់នៅពេលដេក? បើគេអំពាវនាវដល់យើង នោះយើងនឹងស្ដាប់ ដ្បិតយើងមានចិត្តអាណិតមេត្តា។ មិនត្រូវជេរប្រមាថព្រះឡើយ ក៏មិនត្រូវប្រទេចផ្ដាសាអ្នកដឹកនាំប្រជាជនរបស់អ្នកដែរ។ មិនត្រូវបង្អង់នឹងថ្វាយភោគផលដំបូងពីស្រែចម្ការ និងពីប្រេងអូលីវរបស់អ្នកមកយើងឡើយ ឯកូនប្រុសច្បងរបស់អ្នកក៏ត្រូវប្រគល់មកយើងដែរ។ រីឯកូនដំបូងរបស់គោ និងចៀម នោះក៏ត្រូវឲ្យមកយើងដែរ គឺត្រូវទុកឲ្យនៅជាមួយមេរបស់វារយៈពេលប្រាំពីរថ្ងៃ លុះដល់ថ្ងៃទីប្រាំបី នោះត្រូវឲ្យមកយើង។ អ្នករាល់គ្នានឹងបានជាមនុស្សបរិសុទ្ធដល់យើង ដូច្នេះ មិនត្រូវបរិភោគសាច់ដែលត្រូវសត្វព្រៃហែកស៊ីនៅឯទីវាលឡើយ គឺត្រូវបោះចោលទៅឲ្យឆ្កែស៊ីវិញ។
អាន និក្ខមនំ 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 22:16-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ