ពេលមនុស្សទាំងអស់បានឮផ្គរលាន់ និងសូរផ្លុំស្នែង ហើយឃើញផ្លេកបន្ទោរ និងភ្នំហុយផ្សែងឡើងដូច្នេះ គេក៏ញ័ររន្ធត់ ហើយថយទៅឈរពីចម្ងាយ គេនិយាយទៅកាន់លោកម៉ូសេថា៖ «សូមលោកមានប្រសាសន៍មកយើងខ្ញុំចុះ យើងខ្ញុំនឹងស្តាប់លោក សូមកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកយើងខ្ញុំឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់»។ លោកម៉ូសេឆ្លើយទៅប្រជាជនថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់យាងមកដើម្បីល្បងលអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាកោតខ្លាចព្រះអង្គ ប្រយោជន៍កុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប»។ ពេលនោះ ប្រជាជនឈរពីចម្ងាយ រីឯលោកម៉ូសេវិញ លោកចូលទៅជិតទីងងឹតយ៉ាងក្រាស់ ជាកន្លែងដែលព្រះគង់នៅ។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា អ្នករាល់គ្នាបានឃើញដោយខ្លួនឯងហើយថា យើងបាននិយាយជាមួយអ្នករាល់គ្នាពីស្ថានសួគ៌មក។ អ្នករាល់គ្នាមិនត្រូវយកប្រាក់មកធ្វើជារូបព្រះណាទៀតអមជាមួយយើង ក៏មិនត្រូវយកមាសធ្វើជាព្រះសម្រាប់ខ្លួនឡើយ។
អាន និក្ខមនំ 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 20:18-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ