នាមឈ្មោះល្អ នោះវិសេសជាងប្រេងក្រអូបមានតម្លៃ ហើយថ្ងៃមរណៈក៏វិសេសជាងថ្ងៃកើតដែរ ស៊ូទៅផ្ទះដែលមានការកាន់ទុក្ខ ជាជាងទៅផ្ទះដែលមានការជប់លៀង ដ្បិតមរណភាពជាចុងបំផុត របស់មនុស្សទាំងឡាយ ហើយមនុស្សដែលនៅរស់ នឹងយកចិត្តទុកដាក់ចំពោះសេចក្ដីនោះ។ សេចក្ដីសោយសោកមានប្រយោជន៍ ជាងសំណើច ដ្បិតទឹកមុខព្រួយរមែងបណ្ដាលឲ្យ ចិត្តសប្បាយឡើង។ ដូច្នេះ ចិត្តរបស់មនុស្សមានប្រាជ្ញា តែងតែនៅក្នុងផ្ទះដែលមានការសោយសោក តែចិត្តរបស់មនុស្សល្ងីល្ងើ តែងនៅក្នុងផ្ទះ ដែលមានការសប្បាយរីករាយវិញ។ ឯការដែលស្តាប់ពាក្យបន្ទោសរបស់មនុស្ស មានប្រាជ្ញាវិសេសដល់មនុស្ស ជាជាងស្តាប់បទចម្រៀងរបស់ពួកល្ងីលើ ដ្បិតសំណើចរបស់មនុស្សល្ងីល្ងើ នោះឮដូចជាសូរគុកគឹក ពីបន្លាដែលឆេះក្រោមឆ្នាំង នេះក៏ជាការឥតប្រយោជន៍ទទេ
អាន សាស្តា 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្តា 7:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ