សាស្តា 4:1-8

សាស្តា 4:1-8 គកស១៦

ខ្ញុំ​បាន​ងាក​មក​ពិចារ‌ណា​មើល​ពី​ការ​សង្កត់‌សង្កិន​គ្រប់​យ៉ាង ដែល​កើត​មាន​នៅ​ក្រោម​ថ្ងៃ ក៏​ឃើញ​ទឹក​ភ្នែក​របស់​ពួក​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ឃើញ​ថា គេ​គ្មាន​អ្នក​ណា​ជួយ​ដោះ​ទុក្ខ​ឡើយ ត្រូវ​ពួក​អ្នក​មាន​អំណាច​រឹប‌ជាន់ ឥត​អ្នក​ណា​ជួយ​ដោះ​ទុក្ខ​គេ​ឡើយ។ ហេតុ​នោះ ខ្ញុំ​ក៏​សរសើរ​ដល់​មនុស្ស​ដែល​ស្លាប់​ជា​យូរ​មក​ហើយ ជា​ជាង​មនុស្ស​ដែល​នៅ​រស់​នៅ​ឡើយ។ ប៉ុន្តែ អ្នក​ដែល​មិន​ទាន់​កើត​មក​នៅ​ឡើយ ជា​អ្នក​ដែល​មិន​បាន​ឃើញ​ការ​អាក្រក់​ដែល​កើត​នៅ​ក្រោម​ថ្ងៃ វិសេស​ជាង​ពួក​ទាំង​ពីរ​នោះ​ទៅ​ទៀត។ រួច​ខ្ញុំ​យល់​ឃើញ​ថា អស់​ទាំង​ការ​នឿយ​ហត់ និងភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច‌ការ គឺ​មក​ពី​មនុស្ស​មាន​ចិត្ត​ច្រណែន​នឹង​គ្នា​ប៉ុណ្ណោះ។ នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។ មនុស្ស​ល្ងី‌ល្ងើ​ឱប​ដៃ ហើយ​ស៊ី​សាច់​របស់​ខ្លួន​គេ បើ​មាន​តែ​មួយ​ក្តាប់​ទាំង​ប្រកប​ដោយ​សេចក្ដី​សុខ នោះ​វិសេស​ជាង​មាន​ពីរ​ក្តាប់ និង​ការ​ខំ​ប្រឹង​ដោយ​នឿយ​ហត់ ដូច​ជា​ដេញ​ចាប់​ខ្យល់ ។ រួច​ហើយ​ខ្ញុំ​បែរ​មក​មើល​ការ​ដែល​ឥត​ប្រយោជន៍​នៅ​ក្រោម​ថ្ងៃ គឺ​មាន​ម្នាក់​ដែល​នៅ​តែ​ឯង​ឥត​មាន​គូ គ្មាន​ទាំង​កូន គ្មាន​បង‌ប្អូន​ទេ ប៉ុន្តែ ការ​នឿយ​ហត់​របស់​អ្នក​នោះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​សោះ ភ្នែក​គេ​មិន​ស្កប់​ដោយ​ទ្រព្យ‌សម្បត្តិ​ឡើយ គេ​គិត​ថា «ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់ ហើយ​បង្អត់​សេចក្ដី​ល្អ​ដល់​ព្រលឹង​ដូច្នេះ នោះ​តើ​សម្រាប់​អ្នក​ណា?» នេះ​ជា​ការ​ឥត​ប្រយោជន៍ និង​អាក្រក់​ណាស់។

អាន សាស្តា 4