នៅគ្រានោះ មីកែល ជាមហាទេវតា ដែលថែរក្សាប្រជាជនរបស់លោក នឹងក្រោកឈរឡើង ហើយនឹងមានគ្រាវេទនាជាខ្លាំង ដែលចាប់តាំងពីមានជាតិសាសន៍មួយ រហូតមកដល់ពេលនោះ មិនដែលកើតមានដូច្នេះឡើយ។ ប៉ុន្ដែ នៅគ្រានោះ ប្រជាជនរបស់លោកនឹងត្រូវរួចខ្លួន គឺអស់អ្នកណាដែលមានឈ្មោះកត់ទុកក្នុងបញ្ជី។ មនុស្សជាច្រើន ក្នុងចំណោមអស់អ្នកដែលដេកលក់នៅក្នុងធូលីដី នឹងភ្ញាក់ឡើង ខ្លះភ្ញាក់ខាងឯជីវិតអស់កល្បជានិច្ច ហើយខ្លះទៀតភ្ញាក់ខាងឯសេចក្ដីអាម៉ាស់ ហើយអាប់យសអស់កល្បជានិច្ច។ អស់អ្នកដែលមានប្រាជ្ញានឹងភ្លឺដូចពន្លឺនៅលើមេឃ ហើយអស់អ្នកដែលទាញនាំមនុស្សជាច្រើន ឲ្យវិលមកឯសេចក្ដីសុចរិត នឹងភ្លឺដូចផ្កាយអស់កល្បជាអង្វែងតរៀងទៅ។ ប៉ុន្ដែ ចំពោះលោកវិញ ដានីយ៉ែលអើយ សូមលាក់ពាក្យនេះជាសម្ងាត់ ហើយបិទត្រាលើសៀវភៅនេះ ទុករហូតដល់គ្រាចុងក្រោយបំផុត។ មនុស្សជាច្រើននឹងខំស្វែងយល់ ហើយសេចក្ដីអាក្រក់ នឹងចម្រើនឡើង»។
អាន ដានីយ៉ែល 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 12:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ