នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាស្តេចស្រុកយូដា ព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន លើកទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡិម។ ព្រះអម្ចាស់បានប្រគល់ព្រះបាទយេហូយ៉ាគីម ជាស្តេចស្រុកយូដា ទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទនេប៊ូក្នេសា ព្រមទាំងប្រដាប់ប្រដាមួយចំនួន ដែលនៅក្នុងព្រះដំណាក់របស់ព្រះទៀតផង។ ស្ដេចបាននាំប្រដាប់ប្រដាទាំងនោះយកទៅស្រុកស៊ីណើរ ហើយដាក់នៅក្នុងព្រះដំណាក់នៃព្រះរបស់ខ្លួន។ ពេលនោះ ស្ដេចបានបញ្ជាអាសផ្នាស ជាចៅហ្វាយលើពួកមហាតលិករបស់ទ្រង់ ឲ្យនាំអ្នកដែលជាប់ពូជពង្សស្តេច និងអ្នកដែលមានត្រកូលអភិជន ក្នុងចំណោមប្រជាជនអ៊ីស្រាអែលខ្លះចូលមក គឺជាយុវជនដែលមានរូបកាយឥតខ្ចោះ មានរូបសម្បត្តិល្អ ហើយប៉ិនប្រសប់ខាងឯប្រាជ្ញាគ្រប់យ៉ាង មានចំណេះដឹងជ្រៅជ្រះ មានគំនិតវាងវៃ និងអស់ទាំងអ្នកដែលមានតម្រិះ អាចបម្រើក្នុងដំណាក់របស់ស្តេចបាន ហើយឲ្យបង្រៀនអក្សរសាស្ត្រ និងភាសារបស់សាសន៍ខាល់ដេ ដល់អ្នកទាំងនោះ។ ស្ដេចតម្រូវឲ្យមានចំណែកអាហារហ្លួង ចែកដល់ពួកគេរាល់ថ្ងៃ ព្រមទាំងស្រាដែលស្ដេចធ្លាប់សោយទៀតផង។ អ្នកទាំងនោះត្រូវទទួលការអប់រំរយៈពេលបីឆ្នាំ លុះគ្រប់ពេលកំណត់ហើយ គេត្រូវឈរនៅចំពោះស្តេច។ ក្នុងចំណោមអ្នកទាំងនោះ មានដានីយ៉ែល ហាណានា មីសាអែល និងអ័សារា មកពីកុលសម្ព័ន្ធយូដា។ ចៅហ្វាយលើពួកមហាតលិកបានដាក់ឈ្មោះអ្នកទាំងនោះដូចតទៅ៖ លោកដាក់ឈ្មោះដានីយ៉ែលថា បេលថិស្សាសារ ដាក់ឈ្មោះហាណានាថា សាដ្រាក់ ដាក់ឈ្មោះមីសាអែលថា មែសាក់ ហើយដាក់ឈ្មោះអ័សារាថា អ័បេឌ-នេកោ។
អាន ដានីយ៉ែល 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 1:1-7
30 ថ្ងៃ
សៀវភៅដានីយ៉ែលគឺជាសៀវភៅជីវប្រវត្តិរបស់បុរសម្នាក់ដែលបានជឿព្រះ និងជាទស្សនវិស័យព្យាករណ៍អំពីអ្នកដែលនឹងគ្រប់គ្រងពិភពលោកនៅទីបំផុត។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈដានីយ៉ែល នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ