កិច្ចការ 9:3-7

កិច្ចការ 9:3-7 គកស១៦

ពេល​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ចាំង​មក​ជុំ​វិញ​គាត់។ គាត់​ក៏​ដួល​ទៅ​ដី ហើយ​ឮ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖ «សុល​អើយ​សុល! ហេតុ​អ្វី​បាន​ជា​អ្នក​បៀត​បៀន​ខ្ញុំ?» គាត់​តប​វិញ​ថា៖ «ព្រះ​អ​ម្ចាស់​អើយ! តើព្រះ‌អង្គ​ជា​នរណា?» ព្រះ‌អង្គ​មានព្រះ​បន្ទូល​ថា៖ «ខ្ញុំ​នេះ​ជា​យេស៊ូវ ដែល​អ្នក​បៀត​បៀន ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទៅ នៅ​ទីនោះនឹងមាន​គេ​ប្រាប់​អ្នក​ពី​កិច្ច‌ការ​ដែល​អ្នក​ត្រូវ​ធ្វើ»។ ពួក​អ្នក​ដែល​ដើរ​ជា‌មួយ​គាត់ គេ​ឈរ​ស្ងៀម​ឥត​និយាយ​អ្វី​ឡើយ ព្រោះ​គេ​ឮ​សំឡេង តែ​មិន​ឃើញ​មាន​អ្នក​ណា​សោះ។

អាន កិច្ចការ 9