បន្ទាប់មក ព្រះបាទដាវីឌយាងទៅដល់ក្រុងម៉ាហាណែម ឯអាប់សាឡុម និងពួកពលទ័ពអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅជាមួយ ក៏ឆ្លងទន្លេយ័រដាន់ទៅ អាប់សាឡុមបានតាំងអ័ម៉ាសាឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់។ អ័ម៉ាសាជាកូនរបស់សាសន៍អ៊ីស្មាអែល ម្នាក់ឈ្មោះយីតរ៉ា ដែលបានរៀបការនឹងនាងអ័ប៊ីកែល ជាកូនណាហាស ដែលជាប្អូនស្រីរបស់សេរូយ៉ា ម្តាយយ៉ូអាប់។ ចំណែកពួកអ៊ីស្រាអែល និងអាប់សាឡុមបានបោះទ័ពនៅស្រុកកាឡាត។ កាលព្រះបាទដាវីឌបានទៅដល់ម៉ាហាណែមហើយ នោះសូប៊ីជាកូនណាហាស ដែលនៅត្រង់រ៉ាបា ស្រុករបស់ពួកកូនចៅអាំម៉ូន ហើយម៉ាគារជាកូនអាំមាលនៅឡូរ-ដេបារ និងបារស៊ីឡាយជាពួកកាឡាតដែលនៅរ៉ូគីលីម គេយកគ្រែ ចាន ឆ្នាំងផ្សេងៗ ព្រមទាំងស្រូវភោជ្ជសាលី ស្រូវឱក ម្សៅ លាជ ពពាយ និងសណ្តែក ទឹកឃ្មុំ ខ្លាញ់ទឹកដោះគោ សត្វចៀម ទឹកដោះគោខះមក សម្រាប់ព្រះបាទដាវីឌ និងប្រជាជនដែលនៅជាមួយបានបរិភោគ ដោយថា៖ «ពួកប្រជាជនឃ្លានណាស់ ហើយល្វើយនៅទីរហោស្ថាន»។
អាន ២ សាំយូអែល 17
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ សាំយូអែល 17:24-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ