២ របា‌ក្សត្រ 19:1-3

២ របា‌ក្សត្រ 19:1-3 គកស១៦

ព្រះបាទ​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​វិល​ទៅ​ឯ​ដំណាក់​នៅ​ក្រុង​យេរូ‌សាឡិម​វិញ ដោយ​សុខ‌សាន្ត។ ខណៈ​នោះ យេហ៊ូវ កូន​ហាណា‌នី ជាហោរា ក៏​ចេញ​ទៅ​ទទួល​ទ្រង់​ទូល​ថា៖ «តើ​គួរ​គប្បី​ឲ្យ​ទ្រង់​បាន​ទៅ​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​ដល់​ពួក​អ្នក​ដែល​ស្អប់​ព្រះ‌យេហូវ៉ា​ឬ? ដោយ​ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា មក​លើ​ទ្រង់​ហើយ។ ប៉ុន្តែ ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ​នៅ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​បំបាត់​បង្គោល​សក្ការៈ ទាំង​ប៉ុន្មាន​ចេញ​ពី​ស្រុក​ទៅ ហើយ​បាន​តាំង​ព្រះ‌ហឫ‌ទ័យ​ស្វែង​រក​ព្រះ​ពិត​វិញ»។