២ របាក្សត្រ 19:1-3
២ របាក្សត្រ 19:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទយេហូសាផាត ជាស្តេចយូដា ទ្រង់វិលទៅឯដំណាក់នៅក្រុងយេរូសាឡិមវិញ ដោយសុខសាន្ត។ ខណៈនោះ យេហ៊ូវ កូនហាណានី ជាហោរា ក៏ចេញទៅទទួលទ្រង់ទូលថា៖ «តើគួរគប្បីឲ្យទ្រង់បានទៅជួយមនុស្សអាក្រក់ ហើយស្រឡាញ់ដល់ពួកអ្នកដែលស្អប់ព្រះយេហូវ៉ាឬ? ដោយព្រោះហេតុនេះបានជាមានសេចក្ដីក្រេវក្រោធចេញពីចំពោះព្រះយេហូវ៉ា មកលើទ្រង់ហើយ។ ប៉ុន្តែ ឃើញមានសេចក្ដីល្អខ្លះនៅក្នុងទ្រង់ដែរ ដោយទ្រង់បានបំបាត់បង្គោលសក្ការៈ ទាំងប៉ុន្មានចេញពីស្រុកទៅ ហើយបានតាំងព្រះហឫទ័យស្វែងរកព្រះពិតវិញ»។
២ របាក្សត្រ 19:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា វិលមកដល់រាជដំណាក់ នៅក្រុងយេរូសាឡឹមវិញ ដោយសុខសាន្ត។ លោកយេហ៊ូវដែលត្រូវជាកូនរបស់លោកហាណានី ជាគ្រូទាយ បានចេញមកជួបព្រះបាទយ៉ូសាផាត ទូលស្ដេចថា៖ «ហេតុដូចម្ដេចបានជាព្រះករុណាជួយមនុស្សអាក្រក់ ហើយស្រឡាញ់អស់អ្នកដែលស្អប់ព្រះអម្ចាស់ដូច្នេះ? ដោយព្រះករុណាប្រព្រឹត្តបែបនេះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងព្រះករុណា។ ប៉ុន្តែ ព្រះករុណាបានប្រព្រឹត្តអំពើល្អមួយចំនួនដែរ គឺព្រះករុណាបានលុបបំបាត់បង្គោលរបស់ព្រះអាសេរ៉ាអស់ពីក្នុងស្រុក ហើយព្រះករុណាស្វែងរកព្រះជាម្ចាស់ ដោយស្មោះអស់ពីចិត្ត»។
២ របាក្សត្រ 19:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯយ៉ូសាផាត ជាស្តេចយូដា ទ្រង់វិលទៅឯដំណាក់ នៅក្រុងយេរូសាឡិមវិញ ដោយសុខសាន្ត ខណនោះ យេហ៊ូវ កូនហាណានី ជាអ្នកមើលឆុត ក៏ចេញទៅទទួលទ្រង់ទូលថា តើគួរគប្បីឲ្យទ្រង់បានទៅជួយមនុស្សអាក្រក់ ហើយស្រឡាញ់ដល់ពួកអ្នក ដែលស្អប់ព្រះយេហូវ៉ាឬអី ដោយព្រោះហេតុនេះបានជាមានសេចក្ដីក្រេវក្រោធចេញពីចំពោះព្រះយេហូវ៉ា មកលើទ្រង់ហើយ ប៉ុន្តែឃើញមានសេចក្ដីល្អខ្លះ នៅក្នុងទ្រង់ដែរ ដោយទ្រង់បានបំបាត់រូបព្រះទាំងប៉ុន្មាន ចេញពីស្រុកទៅ ហើយបានតាំងព្រះទ័យស្វែងរកព្រះពិតវិញ។