ដូច្នេះ ខ្ញុំចង់ឲ្យបុរសៗលើកដៃបរិសុទ្ធឡើង ហើយអធិស្ឋាននៅគ្រប់ទីកន្លែង ដោយឥតមានកំហឹង ឬឈ្លោះប្រកែកឡើយ។ ឯស្ត្រីៗក៏ដូច្នោះដែរ ត្រូវតែងខ្លួនតាមបែបសមរម្យ មិនឆើយឆាយ ហើយចេះប្រមាណខ្លួន មិនមែនដោយក្រងសក់ ពាក់មាស កែវមុក្តា ឬអលង្ការថ្លៃៗឡើយ តែធ្វើឲ្យសមជាស្ត្រី ដែលប្រកាសខ្លួនថាជាអ្នកគោរពប្រតិបត្តិដល់ព្រះ គឺដោយការប្រព្រឹត្តអំពើល្អវិញ។ ត្រូវឲ្យស្ត្រីៗរៀនដោយស្ងាត់ស្ងៀម ទាំងចុះចូលគ្រប់ជំពូក។ ខ្ញុំមិនអនុញ្ញាតឲ្យស្ត្រីណាបង្រៀន ឬប្រើអំណាចលើបុរសឡើយ ត្រូវឲ្យនាងនៅស្ងាត់ស្ងៀមវិញ។ ដ្បិតព្រះបានបង្កើតលោកអ័ដាមជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ។ មិនមែនលោកអ័ដាមទេដែលចាញ់បញ្ឆោត គឺស្ត្រីទេតើដែលចាញ់បញ្ឆោត ហើយបានត្រឡប់ជាអ្នកប្រព្រឹត្តរំលង។ ក៏ប៉ុន្ដែ ប្រសិនបើនាងនៅជាប់ក្នុងជំនឿ សេចក្ដីស្រឡាញ់ និងកិរិយាបរិសុទ្ធ ទាំងមានគំនិតមារយាទត្រឹមត្រូវ នាងនឹងបានសង្គ្រោះតាមរយៈការបង្កើតកូន។
អាន ១ ធីម៉ូថេ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ធីម៉ូថេ 2:8-15
12 ថ្ងៃ
សំបុត្រទីមួយទៅកាន់ធីម៉ូថេផ្តល់នូវការចង្អុលបង្ហាញជាក់ស្តែងថានរណាម្នាក់ត្រូវបានផ្លាស់ប្តូរដោយដំណឹងល្អ—សញ្ញាពិតនៃការគោរពព្រះ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ ធីម៉ូថេទី 1 នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ