អ្នករាល់គ្នាដឹងហើយថា យើងមិនដែលប្រើពាក្យបញ្ចើចបញ្ជើ ឬប្រព្រឹត្តដោយចិត្តលោភលន់ឡើយ ដ្បិតមានព្រះជាសាក្សីស្រាប់។ យើងមិនស្វែងរកការសរសើរពីមនុស្សឡើយ ទោះពីអ្នករាល់គ្នា ឬពីអ្នកណាទៀតក្តី ទោះបើយើងមានសិទ្ធិអាចបង្គាប់ ក្នុងនាមជាសាវករបស់ព្រះគ្រីស្ទក៏ដោយ តែយើងបានរស់នៅក្នុងចំណោមអ្នករាល់គ្នា ដោយចិត្តស្លូតបូត ដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ។ ដោយសារយើងស្រឡាញ់អ្នករាល់គ្នាខ្លាំងយ៉ាងនេះ បានជាយើងមិនត្រឹមតែចែកចាយដំណឹងល្អពីព្រះដល់អ្នករាល់គ្នាប៉ុណ្ណោះទេ គឺថែមទាំងជីវិតរបស់យើងទៀតផង ព្រោះអ្នករាល់គ្នាជាទីស្រឡាញ់របស់យើងណាស់។ បងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការលំបាក និងការនឿយហត់ ដែលយើងបានធ្វើទាំងយប់ទាំងថ្ងៃ ដោយមិនចង់ឲ្យអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាពិបាកនឹងយើងឡើយ ក្នុងកាលយើងផ្សាយដំណឹងល្អអំពីព្រះដល់អ្នករាល់គ្នា។ អ្នករាល់គ្នា និងព្រះផងដែរជាស្មរបន្ទាល់ អំពីរបៀបដែលយើងប្រព្រឹត្តចំពោះអ្នករាល់គ្នាដែលជាអ្នកជឿ គឺយើងប្រព្រឹត្តដោយបរិសុទ្ធ សុចរិត និងឥតកន្លែងបន្ទោសបាន ដូចអ្នករាល់គ្នាដឹងហើយថា យើងបានប្រព្រឹត្តនឹងអ្នករាល់គ្នាម្នាក់ៗ ដូចជាឪពុកនឹងកូន ដោយទូន្មាន និងលើកទឹកចិត្ត ហើយសូមឲ្យអ្នករាល់គ្នារស់នៅឲ្យស័ក្តិសមនឹងព្រះ ដែលត្រាស់ហៅអ្នករាល់គ្នាមកក្នុងព្រះរាជ្យ និងក្នុងសិរីល្អរបស់ព្រះអង្គ។
អាន ១ ថែស្សាឡូនីច 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ថែស្សាឡូនីច 2:5-12
13 ថ្ងៃ
«តើអ្នកបានឮថាព្រះយេស៊ូវនឹងយាងត្រឡប់មកវិញទេ?» - នោះជាការរំឭកក្នុងសំបុត្រទីមួយនេះទៅកាន់ពួកថែស្សាឡូនីច ដែលជំរុញអ្នកទាំងអស់គ្នាឱ្យ«ពូកែថែមទៀត»ក្នុងសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ ការសិក្សាសំឡេង ៣៧ នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ