រីឯប្រពន្ធក៏ដូច្នោះដែរ ត្រូវចុះចូលចំពោះប្តីរបស់ខ្លួន ដើម្បីបើមានអ្នកខ្លះមិនស្តាប់បង្គាប់តាមព្រះបន្ទូល នោះប្រពន្ធអាចនឹងទាក់ទាញចិត្តប្តីរបស់ខ្លួន ដោយសារកិរិយាល្អ ក្រៅពីពាក្យសម្ដី នៅពេលគេឃើញកិរិយាបរិសុទ្ធ ដែលប្រពន្ធប្រព្រឹត្តដោយគោរពកោតខ្លាច។ កុំតុបតែងខ្លួនតែខាងក្រៅ ដូចជាក្រងសក់ ពាក់មាស ឬសម្លៀកបំពាក់ល្អប្រណិតនោះឡើយ តែត្រូវតុបតែងខាងក្នុងជម្រៅចិត្ត ដោយគ្រឿងលម្អដែលមិនចេះពុករលួយនៃវិញ្ញាណសម្លូត និងរម្យទម ដែលមានតម្លៃវិសេសបំផុតនៅចំពោះព្រះវិញ។ ដ្បិតពីដើម ពួកស្រ្តីបរិសុទ្ធដែលសង្ឃឹមដល់ព្រះ ក៏បានតុបតែងខ្លួនដូច្នោះដែរ ដោយចុះចូលចំពោះប្តីរបស់ខ្លួន ដូចជាលោកស្រីសារ៉ា ដែលបានស្តាប់បង្គាប់លោកអ័ប្រាហាំ ហើយហៅលោកថា លោកម្ចាស់ផង។ អ្នករាល់គ្នាបានត្រឡប់ជាពូជពង្សរបស់លោក ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តល្អ ហើយមិនត្រូវភ័យខ្លាចអ្វីមួយដែលបំភ័យអ្នកឡើយ។ រីឯប្ដីក៏ដូច្នោះដែរ ត្រូវរស់នៅជាមួយប្រពន្ធរបស់ខ្លួន ដោយយល់ថា ស្ត្រីជាភាជនៈដែលខ្សោយជាង ហើយត្រូវគោរពនាង ទុកដូចជាអ្នកគ្រងព្រះគុណនៃជីវិត ទុកជាមត៌ករួមគ្នា ដើម្បីកុំឲ្យមានអ្វីរាំងរាសេចក្តីអធិស្ឋានរបស់អ្នកឡើយ។ ជាទីបញ្ចប់ ចូរឲ្យគ្រប់គ្នាមានគំនិតតែមួយ មានចិត្តអាណិតអាសូរ មានចិត្តស្រឡាញ់គ្នាជាបងប្អូន មានចិត្តទន់សន្តោស ហើយសុភាព។ កុំធ្វើការអាក្រក់ស្នងនឹងការអាក្រក់ ឬពាក្យប្រមាថស្នងនឹងពាក្យប្រមាថឡើយ គឺត្រូវឲ្យពរវិញ ដោយដឹងថា ព្រះបានត្រាស់ហៅអ្នករាល់គ្នាឲ្យប្រព្រឹត្តដូច្នេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរជាមត៌ក។ ដ្បិត «អ្នកណាដែលស្រឡាញ់ជីវិត ហើយចង់ឃើញគ្រាល្អ អ្នកនោះត្រូវបញ្ចៀសអណ្តាតចេញពីសេចក្តីអាក្រក់ ហើយទប់បបូរមាត់ កុំនិយាយពាក្យបោកបញ្ឆោត។ ត្រូវឲ្យអ្នកនោះបែរចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញ។ ត្រូវឲ្យអ្នកនោះស្វែងរកសេចក្ដីសុខសាន្ដ ហើយដេញតាមចុះ។ ដ្បិតព្រះនេត្ររបស់ព្រះអម្ចាស់ទតមកលើមនុស្សសុចរិត ហើយទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់គេ ប៉ុន្តែ ព្រះភក្ត្ររបស់ព្រះអម្ចាស់ទាស់ទទឹងនឹងអស់អ្នកដែលប្រព្រឹត្តអាក្រក់» ។
អាន ១ ពេត្រុស 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពេត្រុស 3:1-12
14 ថ្ងៃ
ប្រសិនបើអ្នករងទុក្ខជំនួសព្រះយេស៊ូវ នោះសំបុត្រទីមួយពីពេត្រុសលើកទឹកចិត្ដអ្នកថា អ្នកកំពុងដើរតាមគន្លងរបស់ព្រះយេស៊ូវ ដែលបានរងទុក្ខជំនួសយើងមុន។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ ពេត្រុស ទី១ នៅពេលអ្នកស្តាប់ការសិក្សាអូឌីយ៉ូ ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ