១ កូរិន‌ថូស 10:6-12

១ កូរិន‌ថូស 10:6-12 គកស១៦

ហេតុ‌ការណ៍​ទាំង​នោះ​បាន​កើត​ឡើង​ជា​គំរូ​ដល់​យើង ដើម្បី​កុំ​ឲ្យ​យើង​ប្រាថ្នា​ចង់​បាន​សេចក្តី​អាក្រក់ ដូច​ជា​ពួក​លោក។ កុំ​ថ្វាយ‌បង្គំ​រូប​ព្រះ ដូច​ជា​ពួក​លោក​ខ្លះ​ឲ្យ​សោះ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ប្រជា‌ជន​បាន​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ» យើង​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​មាន​អំពើ​សហាយ​ស្មន់ ដូច​បុព្វ‌បុរស​ខ្លះ​បាន​ប្រព្រឹត្ត ហើយ​មាន​ពីរ​ម៉ឺន​បី​ពាន់​នាក់ ត្រូវ​វិនាស​តែ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ។ យើង​មិន​ត្រូវ​ល្បង‌ល​ព្រះ‌គ្រីស្ទ ដូច​ពួក​លោក​ខ្លះ​បាន​ល្បង‌ល ហើយ​ត្រូវ​វិនាស​ដោយ​ពស់​ចឹក ក៏​មិន​ត្រូវ​រអ៊ូរទាំ ដូច​ពួក​លោក​ខ្លះ​បាន​រអ៊ូរទាំ ហើយ​ត្រូវ​វិនាស​ដោយ​មេ​បំផ្លាញ​នោះ​ឡើយ។ ហេតុ‌កា​រណ៍​ទាំង​នោះ​បាន​កើត​ឡើង​ដល់​ពួក​លោក​ទុក​ជា​គំរូ ហើយ​បាន​ចែង​ទុក​សម្រាប់​ទូន្មាន​យើង ដែល​យើង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។ ដូច្នេះ បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ឈរ​មាំ​ហើយ នោះ​ត្រូវ​ប្រយ័ត្ន​ក្រែង​លោ​ដួល