១ របា‌ក្សត្រ 3

3
ព្រះ​រាជ​វង្ស​ព្រះបាទ​ដាវីឌ
1នេះ​ជា​ពួក​បុត្រា​របស់​ព្រះបាទ​ដាវីឌ ដែល​ទ្រង់​បង្កើត​នៅ​ក្រុង​ហេប្រុន គឺ​អាំណូន ជា​បុត្រ​ច្បង កើត​ពី​នាង​អ័ហ៊ី‌ណោម អ្នក​ស្រុក​យេស‌រាល បុត្រ​ទី​ពីរ គឺ​ដានី‌យ៉ែល កើត​ពី​នាង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល។ 2ទី​បី គឺ​អាប់សា‌ឡុម ជា​បុត្រ​នាង​ម្អាកា ជា​បុត្រី​តាល‌ម៉ាយ ស្តេច​ស្រុក​កេស៊ូរី ទី​បួន គឺ​អ័ដូ‌នីយ៉ា ជា​បុត្រ​នាង​ហាគីត 3ទី​ប្រាំ គឺ​សេផា‌ធា ជា​បុត្រ​នាង​អ័ប៊ី‌ថាល ទី​ប្រាំមួយ គឺ​យីត‌រាម ដែល​កើត​ពី​នាង​អេកឡា 4ទ្រង់​បង្កើត​បុត្រ​ទាំង​ប្រាំមួយ​នេះ នៅ​ក្រុង​ហេប្រុន ហើយ​ទ្រង់​បាន​សោយ‌រាជ្យ​នៅ​ក្រុង​នោះ​អស់​រយៈ​ពេល​ប្រាំបីរ​ឆ្នាំ​ប្រាំមួយ​ខែ រួច​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​សាមសិបបី​ឆ្នាំ​ទៀត។ 5នៅ​ក្រុង​យេរូ‌សាឡិម ទ្រង់​បង្កើត​បាន​បុត្រ​ទាំង​នេះ គឺ​សាំម៉ា សូបាប់ ណាថាន់ និង​សាឡូម៉ូន ទាំង​អស់​មាន​បួន​អង្គ កើត​ពី​នាង​បាត‌សេ‌បា ជា​បុត្រី​របស់​អាំមាល 6និង​យីប‌ហារ អេលី‌សាម៉ា អេលី‌ផាលេត 7ណូកា នេផេក យ៉ាភា 8អេលី‌សាម៉ា អេលីយ៉ាដា និង​អេលី‌ផាលេត ទាំង​អស់​មាន​ប្រាំបួន​អង្គ។ 9នោះ​សុទ្ធ​តែ​ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌ​ទាំង​អស់ ទ្រង់​ក៏​មាន​បុត្រ​កើត​នឹង​ពួក​អ្នក​ម្នាង​ថែម​ទៀត ហើយ​មាន​នាង​តាម៉ារ ជា​កនិដ្ឋា​នៃ​បុត្រ​ទាំង​នោះ​ដែរ។
10ឯ​បុត្រ​របស់​ព្រះបាទ​សាឡូម៉ូន គឺ​រេហូ‌បោម ហើយ​រេហូ‌បោម​ក៏​មាន​បុត្រ ព្រះ‌នាម​ថា​អ័ប៊ីយ៉ា អ័ប៊ីយ៉ា​មាន​បុត្រ ព្រះ‌នាម​ថា​អេសា អេសា​មាន​បុត្រ ព្រះ‌នាម​ថា​យេ‌ហូសា‌ផាត 11យេ‌ហូសា‌ផាត​មាន​បុត្រ ព្រះ‌នាម​ថា​យ៉ូរ៉ាម យ៉ូរ៉ាម​មាន​បុត្រ ព្រះ‌នាម​ថា​អ័ហា‌ស៊ីយ៉ា អ័ហា‌ស៊ីយ៉ា​មាន​បុត្រ ព្រះ‌នាម​ថា​យ៉ូអាស 12យ៉ូអាស​មាន​បុត្រ ព្រះ‌នាម​ថា​អ័ម៉ា‌ស៊ា អ័ម៉ាស៊ា​មាន​បុត្រ ព្រះ‌នាម​ថា​អ័សារា អ័សារា​មាន​បុត្រ​ព្រះ‌នាម​ថា​យ៉ូថាម 13យ៉ូថាម​មាន​បុត្រ ព្រះ‌នាម​ថា​អ័ហាស អ័ហាស​មាន​បុត្រ ព្រះ‌នាម​ថា​ហេ‌សេ‌គា ហេសេគា​មាន​បុត្រ ព្រះ‌នាម​ថា​ម៉ាណា‌សេ 14ម៉ាណា‌សេ​មាន​បុត្រ ព្រះ‌នាម​ថាអាំម៉ូន អាំម៉ូន​មាន​បុត្រ ព្រះ‌នាម​ថា​យ៉ូសៀស។ 15បុត្រ​របស់​ព្រះបាទ​យ៉ូសៀស គឺ​បុត្រ​ច្បង ព្រះ‌នាម​ថា​យ៉ូ‌ហា‌ណាន បុត្រ​ទី​ពីរ ព្រះ‌នាម​ថា​យេហូ‌យ៉ាគីម ទី​បី​សេដេ‌គា ទី​បួន​សាលូម។ 16ឯ​បុត្រ​របស់​ព្រះបាទ​យេហូ‌យ៉ាគីម គឺ​យេកូ‌នាស យេកូននាស​មាន​បុត្រ ព្រះ‌នាម​ថា​សេដេ‌គា 17ឯ​បុត្រ​របស់​យេកូ‌នាស ដែល​ជាប់​ជា​ឈ្លើយ គឺ​សាល‌ធាល 18និង​ម៉ាល‌គីរ៉ាម ពេដា‌យ៉ា សេណា‌សារ យេកា‌មា ហូសាម៉ា និង​នេដាប‌យ៉ា។ 19ឯ​បុត្រ​របស់​ពេដា‌យ៉ា គឺ​សូរ៉ូ‌បា‌បិល និង​ស៊ីម៉ាយ បុត្រ​សូរ៉ូ‌បា‌បិល គឺ​មស៊ូ‌ឡាម និង​ហាណា‌នា ហើយ​សឡូ‌មិត នាង​ជា​កនិដ្ឋា​របស់​បុត្រ​ទាំង​ពីរ​នោះ 20ព្រម​ទាំង​ហាស៊ូ‌បា អូហែល បេរេគា ហាសាឌា និង​យ៉ាសាប-ហេសេឌ ទាំង​អស់​មាន​ប្រាំ​អង្គ។ 21បុត្រ​របស់​ហាណា‌នា គឺ​ពេឡា‌ធា និង​អេសាយ រួច​មាន​បុត្រ​ទាំង​ប៉ុន្មាន​របស់​រេផា‌យ៉ា អើណាន អូបា‌ឌា និង​សេកា‌នា។ 22បុត្រ​របស់​សេកា‌នា គឺ​សេម៉ា‌យ៉ា ហើយ​បុត្រ​របស់​សេម៉ា‌យ៉ា គឺ​ហាធូស យីកាល បារី‌យ៉ា នារី‌យ៉ា និង​សាផាត ទាំង​អស់​មាន​ប្រាំមួយ​អង្គ។ 23ឯ​បុត្រ​របស់​នារី‌យ៉ា គឺ​អេលី‌យ៉ូណាយ ហេ‌សេ‌គា និង​អាស‌រីកាម ទាំង​អស់​មាន​បី​អង្គ។ 24បុត្រ​របស់​អេលី‌យ៉ូណាយ គឺ​ហូដា‌វា អេលា‌ស៊ីប ពេឡា‌យ៉ា អ័កកាប យ៉ូ‌ហា‌ណាន ដេឡា‌យ៉ា និង​អ័ណា‌នី ទាំង​អស់​មាន​ប្រាំពីរ​អង្គ។

ទើបបានជ្រើសរើសហើយ៖

១ របា‌ក្សត្រ 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល