វិវរណៈ 8
8
កូនចៀមបកត្រាទីប្រាំពីរ
1ពេលកូនចៀមបកត្រាទីប្រាំពីរ ស្រាប់តែមេឃស្ងប់អស់រយៈពេលប្រមាណជាកន្លះម៉ោង 2ខ្ញុំក៏បានឃើញម៉ាឡាអ៊ីកាត់ប្រាំពីររូបដែលឈរនៅខាងមុខអុលឡោះ ទទួលត្រែប្រាំពីរ។ 3មានម៉ាឡាអ៊ីកាត់ម្នាក់ទៀតមកឈរនៅជិតអាសន ទាំងកាន់ពានមាសមួយផង។ ម៉ាឡាអ៊ីកាត់នោះបានទទួលគ្រឿងក្រអូបជាច្រើនយកទៅជូន ជាមួយពាក្យទូរអារបស់ប្រជាជនដ៏បរិសុទ្ធទាំងអស់ នៅលើអាសនៈមាសដែលស្ថិតនៅខាងមុខបល្ល័ង្ក។ 4ផ្សែងគ្រឿងក្រអូបនោះក៏ហុយចេញពីដៃម៉ាឡាអ៊ីកាត់ ឡើងទៅលើជាមួយពាក្យទូរអារបស់ប្រជាជនដ៏បរិសុទ្ធនៅចំពោះអុលឡោះ។ 5ម៉ាឡាអ៊ីកាត់បានយកពាន ហើយយកភ្លើងពីអាសនៈ មកដាក់ពេញពាននោះ រួចចាក់ទៅលើផែនដី ស្រាប់តែមានផ្គរលាន់ មានសំឡេង មានផ្លេកបន្ទោរព្រមទាំងមានរញ្ជួយផែនដីផង។
សំឡេងត្រែទាំងប្រាំមួយ
6ម៉ាឡាអ៊ីកាត់ទាំងប្រាំពីរ ដែលកាន់ត្រែទាំងប្រាំពីរនោះប្រុងប្រៀបផ្លុំ។
7ម៉ាឡាអ៊ីកាត់ទីមួយផ្លុំត្រែឡើង ស្រាប់តែមានព្រឹល និងភ្លើង លាយជាមួយឈាម ធ្លាក់មកលើផែនដី ផែនដីក៏ឆេះអស់មួយភាគបី ដើមឈើក៏ឆេះអស់មួយភាគបី ហើយស្មៅខៀវខ្ចីទាំងប៉ុន្មានក៏ឆេះអស់ដែរ។ 8ម៉ាឡាអ៊ីកាត់ទីពីរផ្លុំត្រែឡើង ស្រាប់តែមានដូចជាភ្នំមួយយ៉ាងធំ ដែលកំពុងតែឆេះធ្លាក់ទៅក្នុងសមុទ្រ ទឹកសមុទ្រមួយភាគបី ក៏ក្លាយទៅជាឈាម 9សត្វទាំងឡាយដែលមានជីវិតរស់នៅក្នុងសមុទ្រ ត្រូវស្លាប់អស់មួយភាគបី ហើយនាវាក៏ត្រូវវិនាសបង់អស់មួយភាគបីដែរ។
10ម៉ាឡាអ៊ីកាត់ទីបីផ្លុំត្រែឡើង ស្រាប់តែមានផ្កាយមួយយ៉ាងធំ ដែលកំពុងតែឆេះដូចចន្លុះ ធ្លាក់ពីលើមេឃមក។ ផ្កាយនោះធ្លាក់មកក្នុងទន្លេទាំងឡាយអស់មួយភាគបី ហើយក៏ធ្លាក់មកលើប្រភពទឹកនានាដែរ។ 11ផ្កាយនោះមានឈ្មោះថា «ផ្លែស្លែង» ទឹកមួយភាគបីបានក្លាយទៅជាពុល បណ្ដាលឲ្យមនុស្សជាច្រើនស្លាប់ ព្រោះតែជាតិល្វីងរបស់ទឹកទាំងនោះ។
12ម៉ាឡាអ៊ីកាត់ទីបួនផ្លុំត្រែឡើងស្រាប់តែព្រះអាទិត្យបាត់រស្មីអស់មួយភាគបី ហើយព្រះច័ន្ទ និងផ្កាយក៏បាត់រស្មីមួយភាគបីដែរ ធ្វើឲ្យងងឹតអស់មួយភាគបី គឺពេលថ្ងៃនឹងងងឹតអស់មួយភាគបី ហើយពេលយប់ក៏នឹងងងឹតអស់មួយភាគបីដែរ។
13ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសត្វឥន្ទ្រីមួយហើរកាត់អាកាសវេហាស៍ ទាំងស្រែកឡើងយ៉ាងខ្លាំងៗថាៈ «វេទនាហើយ! វេទនាហើយ! មនុស្សនៅលើផែនដីនឹងត្រូវវេទនាហើយ ព្រោះតែសំឡេងត្រែឯទៀតៗ ដែលម៉ាឡាអ៊ីកាត់ទាំងបីរូបហៀបនឹងផ្លុំ!»។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 8: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: