វិវរណៈ 9
9
1ម៉ាឡាអ៊ីកាត់ទីប្រាំផ្លុំត្រែឡើង ខ្ញុំក៏ឃើញផ្កាយមួយធ្លាក់ចុះពីលើមេឃមកផែនដី ផ្កាយនោះទទួលកូនសោរណ្ដៅនរ៉កា 2ហើយបើកទ្វាររណ្ដៅនរ៉កានោះ ស្រាប់តែមានផ្សែងហុយឡើងមក ដូចផ្សែងដែលហុយចេញពីឡមួយយ៉ាងធំ។ ពេលនោះព្រះអាទិត្យ និងលំហអាកាសប្រែទៅជាងងឹត ព្រោះតែផ្សែងដែលហុយចេញពីរណ្ដៅ។ 3មានកណ្ដូបជាច្រើនចេញពីផ្សែងនោះហើរមកលើផែនដី វាបានទទួលអំណាចដូចខ្យាដំរីដែរ។ 4កណ្ដូបទាំងនោះបានទទួលបំរាម មិនឲ្យបំផ្លាញតិណជាតិនានាលើផែនដី រុក្ខជាតិ ឬដើមឈើណាមួយឡើយ ត្រូវបំផ្លាញតែមនុស្សណាដែលគ្មានត្រារបស់អុលឡោះ បោះសំគាល់នៅលើថ្ងាសប៉ុណ្ណោះ។ 5កណ្ដូបទាំងនោះពុំបានទទួលសិទ្ធិសម្លាប់ទេ គឺគ្រាន់តែធ្វើឲ្យមនុស្សឈឺចុកចាប់ក្នុងរវាងប្រាំខែប៉ុណ្ណោះ កណ្ដូបនឹងធ្វើឲ្យមនុស្សឈឺចុកចាប់ដូចខ្យាដំរីទិចដែរ។ 6នៅគ្រានោះ មនុស្សរកសេចក្ដីស្លាប់ តែរកមិនឃើញ គេចង់ស្លាប់ណាស់ តែសេចក្ដីស្លាប់រត់ចេញឆ្ងាយពីគេ។ 7កណ្ដូបទាំងនោះមានរាងដូចសេះ ដែលគេបំពាក់គ្រឿងសឹកចេញទៅច្បាំង នៅលើក្បាលវាមានពាក់កម្រងដូចជាមកុដមាស ហើយមុខវាដូចមុខមនុស្ស។ 8វាមានសក់វែងដូចសក់ស្ដ្រី ហើយមានធ្មេញដូចធ្មេញសឹង្ហ។ 9វាមានគ្រឿងក្រោះដូចអាវក្រោះធ្វើពីដែក។ ពេលវាហើរ ស្នូរស្លាបរបស់វាលាន់ឮសន្ធឹក ដូចរទេះទឹមដោយសេះជាច្រើនបោលទៅធ្វើសឹកសង្គ្រាម។ 10កន្ទុយរបស់វាមានទ្រនិចដូចខ្យាដំរី ហើយមានអំណាចនឹងឲ្យមនុស្សម្នាឈឺចុកចាប់អស់រយៈពេលប្រាំខែ។ 11កណ្ដូបទាំងនោះមានយមរាជធ្វើជាស្ដេចដឹកនាំវា ដែលមានឈ្មោះជាភាសាហេប្រឺថា អាបាដូន ជាភាសាក្រិកថា អាប៉ុលីយ៉ូន។
12លុះទុក្ខវេទនាទីមួយបានកន្លងផុតទៅ ទុក្ខវេទនាពីរទៀតក៏កើតមកតាមក្រោយ។
13ម៉ាឡាអ៊ីកាត់ទីប្រាំមួយផ្លុំត្រែឡើង ខ្ញុំក៏បានឮសំឡេងមួយចេញពីស្នែងនៅជ្រុងទាំងបួនរបស់អាសនៈមាស ដែលស្ថិតនៅខាងមុខអុលឡោះ។ 14សំឡេងនោះ ពោលមកកាន់ម៉ាឡាអ៊ីកាត់ទីប្រាំមួយ ដែលមានត្រែនៅដៃថា៖ «ចូរស្រាយម៉ាឡាអ៊ីកាត់ទាំងបួនរូប ដែលជាប់ចំណងនៅលើទន្លេធំ គឺទន្លេអឺប្រាតនោះទៅ!»។ 15គេក៏ស្រាយម៉ាឡាអ៊ីកាត់ទាំងបួនរូប ដែលបានប្រុងប្រៀបខ្លួនប្រហារជីវិតមនុស្សមួយភាគបី ត្រូវតាមម៉ោងថ្ងៃ ខែ និងឆ្នាំ។ 16ខ្ញុំបានឮថា ចំនួនទាហានទ័ពសេះនោះ មានទាំងអស់ពីររយលាននាក់។ 17ក្នុងនិមិត្ដហេតុអស្ចារ្យដែលខ្ញុំបានឃើញនោះ មានសេះ និងពលទាហានដែលជិះពីលើវា ពាក់អាវក្រោះពណ៌ក្រហមដូចភ្លើង ពណ៌បៃតងខ្ចី និងពណ៌លឿងដូចស្ពាន់ធ័រ។ រីឯក្បាលសេះវិញមានរាងដូចជាក្បាលសឹង្ហ ហើយមានភ្លើង ផ្សែង និងស្ពាន់ធ័រចេញពីមាត់វាមកផង។ 18មនុស្សមួយភាគបីបានស្លាប់ ដោយសារគ្រោះកាចទាំងបីមុខនេះ គឺស្លាប់ដោយភ្លើង ដោយផ្សែង និងដោយស្ពាន់ធ័រដែលចេញពីមាត់សេះ 19ដ្បិតអំណាចរបស់សេះទាំងនោះស្ថិតនៅលើមាត់ និងកន្ទុយ។ កន្ទុយរបស់វាប្រៀបបានទៅនឹងពស់ គឺមានក្បាល ហើយវាធ្វើឲ្យមនុស្សវេទនា ដោយសារតែក្បាលហ្នឹងឯង។
20រីឯមនុស្សឯទៀតៗ ដែលមិនបានស្លាប់ដោយគ្រោះកាចទាំងនោះ ពុំព្រមកែប្រែចិត្ដគំនិតឈប់ប្រព្រឹត្ដអំពើរបស់ខ្លួនទេ គឺគេពុំព្រមឈប់ថ្វាយបង្គំអ៊ីព្លេស ថ្វាយបង្គំរូបសំណាករបស់ព្រះក្លែងក្លាយធ្វើពីមាស ពីប្រាក់ ពីលង្ហិន ពីថ្ម និងធ្វើពីឈើ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយក៏មិនចេះដើរនោះឡើយ។ 21គេក៏ពុំព្រមកែប្រែចិត្ដគំនិត ឈប់ប្រព្រឹត្ដអំពើឃាតកម្ម វិជ្ជាធ្មប់ អំពើប្រាសចាកសីលធម៌ និងអំពើលួចប្លន់ដែលខ្លួនបានប្រព្រឹត្ដនោះដែរ។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 9: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: