វិវរណៈ 6
6
កូនចៀមបកត្រាប្រាំមួយ
1ខ្ញុំមើលទៅឃើញកូនចៀមបកត្រាទីមួយ ក្នុងចំណោមត្រាទាំងប្រាំពីរនោះ ហើយខ្ញុំឮសត្វមានជីវិតមួយក្បាល ក្នុងបណ្ដាសត្វមានជីវិតទាំងបួន បន្លឺសំឡេងឡើងដូចផ្គរលាន់ថាៈ «សូមអញ្ជើញមក!»។ 2ខ្ញុំមើលទៅ ឃើញសេះសមួយ អ្នកជិះសេះនោះកាន់ធ្នូ។ គាត់បានទទួលមកុដមួយ ហើយចាកចេញទៅមានរាងដូចជាអ្នកឈ្នះ ដើម្បីវាយយកជ័យជំនះ។
3ពេលកូនចៀមបកត្រាទីពីរ ខ្ញុំឮសូរសត្វមានជីវិតទីពីរពោលថាៈ «សូមអញ្ជើញមក!»។ 4ស្រាប់តែសេះមួយទៀតចេញមក សម្បុរក្រហមដូចភ្លើង។ អ្នកជិះសេះនោះបានទទួលអំណាចដកសន្ដិភាពចេញពីផែនដី ដើម្បីឲ្យមនុស្សលោកប្រហារជីវិតគ្នាទៅវិញទៅមក។ គាត់បានទទួលដាវមួយយ៉ាងធំ។
5ពេលកូនចៀមបកត្រាទីបី ខ្ញុំឮសូរសត្វមានជីវិតទីបីពោលថាៈ «សូមអញ្ជើញមក!»។ ខ្ញុំមើលទៅឃើញសេះខ្មៅមួយ។ អ្នកជិះសេះនោះកាន់ជញ្ជីងមួយនៅដៃ 6ហើយខ្ញុំបានឮដូចជាមានសំឡេងមួយ ចេញពីក្នុងចំណោមសត្វមានជីវិតទាំងបួនថាៈ «អង្ករមួយគីឡូ ថ្លៃមួយដួង ពោតបីគីឡូ ក៏ថ្លៃមួយដួងដែរ រីឯប្រេង និងស្រាទំពាំងបាយជូរវិញ កុំប៉ះពាល់ឲ្យសោះ»។
7ពេលកូនចៀមបកត្រាទីបួន ខ្ញុំឮសូរសំឡេងសត្វមានជីវិតទីបួនពោលថាៈ «សូមអញ្ជើញមក!»។ 8ខ្ញុំមើលទៅឃើញសេះមួយសម្បុរត្រួយចេក អ្នកជិះសេះនោះ ឈ្មោះមច្ចុរាជ ហើយផ្នូរមនុស្សស្លាប់ ឲ្យមកប្រល័យជីវិតមនុស្សលោក។
9ពេលកូនចៀមបកត្រាទីប្រាំនៅក្រោមអាសនៈ ខ្ញុំឃើញព្រលឹងអស់អ្នកដែលគេបានប្រហារជីវិត ព្រោះតែបន្ទូលរបស់អុលឡោះ និងព្រោះតែអ្នកទាំងនោះបានផ្ដល់សក្ខីភាព។ 10អ្នកទាំងនោះស្រែកអង្វរយ៉ាងខ្លាំងៗថាៈ «ឱអុលឡោះដ៏ជាចៅហ្វាយ អុលឡោះដ៏វិសុទ្ធ និងស្មោះត្រង់អើយ! តើពេលណាទ្រង់រកយុត្ដិធម៌ និងសងសឹកពួកនៅលើផែនដី ដែលបានបង្ហូរឈាមយើងខ្ញុំ?»។ 11អ្នកទាំងនោះបានទទួលអាវសវែងម្នាក់មួយៗ ហើយឮសំឡេងប្រាប់ថា ឲ្យនៅរង់ចាំមួយភ្លែតទៀតសិន ទំរាំដល់មិត្ដរួមការងារ និងបងប្អូនរួមជំនឿឯទៀតៗ ត្រូវគេសម្លាប់ដូចគ្នាគ្រប់ចំនួន។
12ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំមើលទៅឃើញផែនដីរញ្ជួយយ៉ាងខ្លាំង ព្រះអាទិត្យបែរជាងងឹតដូចក្រណាត់ខ្មៅ ហើយព្រះច័ន្ទទាំងមូលបែរទៅជាក្រហមដូចឈាម 13រីឯផ្កាយនៅលើមេឃ ក៏ធ្លាក់ចុះមកដីដូចផ្លែល្វាខ្ចីជ្រុះ នៅពេលខ្យល់បក់បោកដើមវាយ៉ាងខ្លាំង។ 14ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចជាក្រាំងដែលគេមូរទុក ហើយភ្នំ និងកោះទាំងប៉ុន្មាន ក៏ត្រូវរបើកចេញពីកន្លែងរបស់វាដែរ។ 15ស្ដេចនានានៅលើផែនដី ពួកអ្នកធំ ពួកមេទ័ព ពួកអ្នកមាន ពួកអ្នកខ្លាំងពូកែ ពួកអ្នកងារ និងអ្នកជាទាំងប៉ុន្មាន ក៏នាំគ្នាទៅពួននៅតាមរអាងភ្នំ និងតាមថ្មភ្នំ 16ទាំងពោលទៅកាន់ភ្នំ និងថ្មថាៈ
ចូររលំសង្កត់លើយើងខ្ញុំមក
ចូរជួយលាក់យើងខ្ញុំ
ឲ្យផុតពីមុខរបស់ទ្រង់
ដែលនៅលើបល្ល័ង្ក
និងឲ្យផុតពីកំហឹងរបស់កូនចៀម
17 ដ្បិតថ្ងៃដ៏អស្ចារ្យ ជាថ្ងៃដែលទ្រង់
និងកូនចៀមខឹងនោះ
មកដល់ហើយ
គ្មាននរណាអាចរួចខ្លួនបានឡើយ។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 6: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: