វិវរណៈ 5
5
ក្រាំងដែលមានបិទត្រាប្រាំពីរ និងកូនចៀមរបស់អុលឡោះ
1បន្ទាប់មក ខ្ញុំឃើញក្រាំងមួយនៅក្នុងដៃស្ដាំរបស់ទ្រង់ ដែលនៅលើបល្ល័ង្ក ក្រាំងនោះមានសរសេរអក្សរ ទាំងខាងក្នុង ទាំងខាងក្រៅ ព្រមទាំងមានបោះត្រាប្រាំពីរបិទភ្ជាប់ពីលើផង។ 2បន្ទាប់មកទៀត ខ្ញុំឃើញម៉ាឡាអ៊ីកាត់ដ៏ខ្លាំងពូកែម្នាក់ប្រកាសយ៉ាងខ្លាំងថា៖ «តើនរណាមានឋានៈសមនឹងបកត្រាចេញ ហើយបើកក្រាំងនេះបាន?»។ 3ប៉ុន្ដែ ទោះបីនៅសូរ៉កាក្ដី នៅលើផែនដី ឬនៅក្រោមដីក្ដី គ្មាននរណាម្នាក់អាចបើកក្រាំង ឬមើលក្រាំងនោះបានឡើយ។ 4ពេលនោះ ខ្ញុំស្រែកយំយ៉ាងខ្លាំង ព្រោះគ្មាននរណាម្នាក់មានឋានៈសមនឹងបើកក្រាំង ឬមើលក្រាំងនោះបានទេ។ 5ស្រាប់តែមានអះលីជំអះម្នាក់មានប្រសាសន៍មកខ្ញុំថា៖ «កុំយំអី! មើលហ្ន៎ សឹង្ហដែលកើតនៅក្នុងកុលសម្ព័ន្ធយូដា ជាពន្លកដុះចេញពីណាពីទត គាត់មានជ័យជំនះអាចនឹងបកត្រាទាំងប្រាំពីរ ហើយបើកក្រាំងបាន»។
6បន្ទាប់មក ខ្ញុំឃើញកូនចៀមមួយឈរនៅចំកណ្ដាលបល្ល័ង្ក នៅកណ្ដាលសត្វមានជីវិតទាំងបួន និងនៅកណ្ដាលពួកអះលីជំអះ។ កូនចៀមនោះមើលទៅ ដូចជាគេបានសម្លាប់ធ្វើគូរបានរួចហើយ មានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ជារសទាំងប្រាំពីររបស់អុលឡោះ ដែលទ្រង់ចាត់ឲ្យទៅពាសពេញលើផែនដី។ 7កូនចៀមនោះ បានមកទទួលយកក្រាំងពីដៃស្ដាំរបស់អុលឡោះ ដែលនៅលើបល្ល័ង្ក។
8កាលកូនចៀមបានទទួលក្រាំងរួចហើយ សត្វមានជីវិតទាំងបួន និងពួកអះលីជំអះទាំងម្ភៃបួននាក់នាំគ្នាក្រាបចុះនៅមុខកូនចៀម ម្នាក់ៗកាន់ពិណមួយ និងកាន់ពែងមាស ពេញទៅដោយគ្រឿងក្រអូប ដែលជាពាក្យទូរអារបស់ប្រជាជនដ៏បរិសុទ្ធ។ 9គេនាំគ្នាច្រៀងបទចំរៀងថ្មីសរសើរកូនចៀមថាៈ
“អ្នកសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះអ្នកត្រូវគេសម្លាប់ធ្វើគូរបាន
អ្នកបានលោះមនុស្ស ពីគ្រប់ពូជគ្រប់ភាសា
គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍
យកមកជូនអុលឡោះ
ដោយសារឈាមរបស់លោកម្ចាស់។
10អ្នកបានធ្វើឲ្យគេទៅជារាជាណាចក្រ
និងជាក្រុមអ៊ីមុាំ
បម្រើអុលឡោះជាម្ចាស់របស់យើង
ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី”។
11ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសំឡេងម៉ាឡាអ៊ីកាត់យ៉ាងច្រើននៅជុំវិញបល្ល័ង្ក ជុំវិញសត្វមានជីវិត និងជុំវិញពួកអះលីជំអះ។ ម៉ាឡាអ៊ីកាត់ទាំងនោះមានចំនួនរាប់ម៉ឺនរាប់សែន ច្រើនអនេកអនន្ដ 12នាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថាៈ «កូនចៀមដែលគេសម្លាប់ធ្វើគូរបាន គាត់សមនឹងទទួលអំណាចរាជ្យសម្បត្តិ ប្រាជ្ញាញាណ កិត្ដិនាម សិរីរុងរឿង និងការសរសើរតម្កើង»។
13ពេលនោះ ខ្ញុំឮសត្វលោកទាំងប៉ុន្មាន នៅសូរ៉កា នៅលើផែនដី នៅក្រោមដី នៅក្នុងសមុទ្រ ព្រមទាំងអ្វីៗទាំងអស់ដែលនៅស្ថានទាំងនោះ បន្លឺសំឡេងឡើងថាៈ «សូមទ្រង់ដែលនៅលើបល្ល័ង្ក និងកូនចៀមទទួលពាក្យសរសើរតម្កើងកិត្ដិនាម សិរីរុងរឿង និងអំណាច អស់កល្បជាអង្វែងតរៀងទៅ!»។
14បន្ទាប់មក សត្វមានជីវិតទាំងបួនពោលឡើងថា «អាម៉ីន!» ហើយអះលីជំអះក៏នាំគ្នាក្រាបថ្វាយបង្គំ។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 5: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: