ហេប្រឺ 1
1
សេចក្ដីផ្ដើម
1នៅជំនាន់ដើម អុលឡោះមានបន្ទូលមកកាន់បុព្វបុរសយើង ជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកណាពី។ 2គ្រានេះជាគ្រាចុងក្រោយបំផុត ទ្រង់មានបន្ទូលមកយើងតាមរយៈបុត្រានៃទ្រង់។ ទ្រង់បានប្រគល់អ្វីៗទាំងអស់ឲ្យបុត្រាគ្រប់គ្រងជាមត៌ក ទ្រង់ក៏បានបង្កើតពិភពទាំងមូលដោយសារបុត្រាដែរ។ 3បុត្រានេះ ជារស្មីនៃសិរីរុងរឿងរបស់អុលឡោះ និងមានលក្ខណៈដូចទ្រង់បេះបិទ។ បុត្រាទ្រទ្រង់អ្វីៗទាំងអស់ដោយសារបន្ទូលប្រកបដោយអំណាច។ លុះគាត់ប្រោសមនុស្សឲ្យបានបរិសុទ្ធ ផុតពីបាបរួចហើយ គាត់ក៏នៅខាងស្ដាំអុលឡោះដ៏ឧត្តុង្គឧត្ដមនៅសូរ៉កា។ 4បុត្រាបានទទួលនាមប្រសើរលើសពួកម៉ាឡាអ៊ីកាត់យ៉ាងណាបុត្រាក៏ទទួលឋានៈប្រសើរជាងពួកម៉ាឡាអ៊ីកាត់យ៉ាងនោះដែរ។
អ៊ីសាអាល់ម៉ាហ្សៀសមានឋានៈធំជាងពួកម៉ាឡាអ៊ីកាត់
5អុលឡោះពុំដែលមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ណាថា៖
«អ្នកជាបុត្រារបស់យើង
គឺយើងទៅជាបិតាអ្នកនៅថ្ងៃនេះ»
ឬមានបន្ទូលថា៖
«យើងនឹងធ្វើជាបិតារបស់អ្នក
ហើយអ្នកនឹងទៅជាបុត្រារបស់យើង»សោះឡើយ។
6មួយវិញទៀត នៅពេលអុលឡោះចាត់បុត្រារបស់ទ្រង់ ដែលមានមុនអ្វីៗទាំងអស់ឲ្យមកផែនដីនេះ ទ្រង់មានបន្ទូលថា៖
«ម៉ាឡាអ៊ីកាត់ទាំងអស់របស់ទ្រង់
ត្រូវក្រាបថ្វាយបង្គំបុត្រា»។
7អុលឡោះមានបន្ទូលអំពីពួកម៉ាឡាអ៊ីកាត់ថា៖
«ទ្រង់បានយកពួកម៉ាឡាអ៊ីកាត់ធ្វើជាខ្យល់
និងយកពួកអ្នកបម្រើរបស់ទ្រង់ធ្វើជាអណ្ដាតភ្លើង»។
8ចំពោះបុត្រាវិញ ទ្រង់មានបន្ទូលថា៖
«ឱលោកម្ចាស់អើយបល្ល័ង្ករបស់អ្នក
នៅស្ថិតស្ថេរអស់កល្បជានិច្ច
ហើយអ្នកគ្រងរាជ្យដោយយុត្ដិធម៌»។
9 អ្នកពេញចិត្តតែនឹងសេចក្ដីសុចរិត
អ្នកមិនគាប់ចិត្តនឹងអំពើទុច្ចរិតទេ។
ហេតុនេះអុលឡោះជាម្ចាស់របស់អ្នក
បានតែងតាំងអ្នក
ឲ្យមានអំណរសប្បាយដ៏លើសលប់
គឺឲ្យអ្នកបានប្រសើរជាង
មិត្ដភក្ដិរបស់អ្នក»។
10អុលឡោះមានបន្ទូលទៀតថា៖
អម្ចាស់អើយ! អ្នកបានបង្កើតផែនដី
តាំងពីដើមដំបូងមកម៉្លេះ
ហើយផ្ទៃមេឃក៏ជាស្នាដៃរបស់អ្នកដែរ។
11 ផែនដី និងផ្ទៃមេឃមុខជារលាយបាត់ទៅ
តែអ្នកនៅស្ថិតស្ថេររហូត។
ផែនដី និងផ្ទៃមេឃមុខជាចាស់ទៅ
ដូចសម្លៀកបំពាក់
12 អ្នកនឹងបត់ទាំងផែនដី ទាំងផ្ទៃមេឃទុក
ដូចគេបត់អាវធំ
ផែនដី និងផ្ទៃមេឃនឹងរេចរឹលទៅ
ដូចសម្លៀកបំពាក់
ចំពោះអ្នកវិញ មិនប្រែប្រួលឡើយ
ហើយជីវិតរបស់អ្នក
ក៏មិនចេះអស់ដែរ។
13មួយវិញទៀត អុលឡោះក៏មិនដែលមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ណាថា៖
«សូមនៅខាងស្ដាំយើង
ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់អ្នក
មកដាក់ក្រោមជើងរបស់អ្នក»។
14ម៉ាឡាអ៊ីកាត់ទាំងនោះសុទ្ធតែជាវិញ្ញាណ ដែលនៅបម្រើអុលឡោះ ទ្រង់ចាត់ពួកគេឲ្យមកបំពេញមុខងារ ជាប្រយោជន៍ដល់អស់អ្នកដែលត្រូវទទួលការសង្គ្រោះទុកជាមត៌ក!
ទើបបានជ្រើសរើសហើយ៖
ហេប្រឺ 1: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

:
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.