សេរីភាព 39
39
សម្លៀកបំពាក់សក្ការៈ
1គេបានយកក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ធ្វើសម្លៀកបំពាក់ពិធីបុណ្យ សម្រាប់ការងារក្នុងទីសក្ការៈ។ គេក៏បានធ្វើសម្លៀកបំពាក់សក្ការៈរបស់ហារូន ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
2គេបានធ្វើអាវអេផូដ ដោយប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ព្រមទាំងអំបោះធ្មៃ។ 3គេបានដំមាសជាបន្ទះយ៉ាងស្តើង ហើយកាត់ជាសរសៃយ៉ាងឆ្មារ យកទៅប៉ាក់លំអជាមួយអំបោះពណ៌ស្វាយ ពណ៌ក្រហម ក្រហមទុំ និងអំបោះធ្មៃ។ 4គេធ្វើខ្សែព្រយុងពីរ ដេរភ្ជាប់ទៅនឹងចុងទាំងសងខាងរបស់អាវអេផូដ។ 5រីឯខ្សែក្រវាត់របស់អាវអេផូដ គេធ្វើដោយសរសៃអំបោះ ដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ។ គេដេរខ្សែក្រវាត់នេះជាប់នឹងអាវអេផូដ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។ 6គេធ្វើក្រចាប់មាសភ្ជាប់ត្បូងមណីជោតិរស ហើយចារឈ្មោះកូនរបស់អ៊ីស្រអែលនៅលើនោះ តាមរបៀបដូចគេឆ្លាក់ត្រា។ 7គេដាំត្បូងទាំងនោះ ភ្ជាប់នឹងខ្សែព្រយុងរបស់អាវអេផូដ ទុកជាតំណាង ដើម្បីជូនអុលឡោះតាអាឡា នឹកដល់កូនរបស់អ៊ីស្រអែល ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
8គេបានធ្វើប្រដាប់ពាក់លើទ្រូងមួយ តាមរបៀបដូចគេធ្វើអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ដោយមានប៉ាក់លំអផង។ 9ប្រដាប់ពាក់លើទ្រូងនេះ មានពីរស្រទាប់ និងមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយចង្អាម។ 10ប្រដាប់ពាក់លើទ្រូងមានលំអដោយត្បូងបួនជួរ គឺជួរទីមួយ ត្បូងទទឹមមួយគ្រាប់ ត្បូងប៊ុតលឿងមួយគ្រាប់ និងត្បូងមរកតមួយគ្រាប់។ 11ជួរទីពីរ ត្បូងទទឹមមួយគ្រាប់ ត្បូងកណ្តៀងមួយគ្រាប់ និងត្បូងពេជ្រមួយគ្រាប់។ 12ជួរទីបី ត្បូងទទឹមមួយគ្រាប់ ត្បូងនិលរ័ត្នមួយគ្រាប់ និងត្បូងជម្ពូរ័ត្នមួយគ្រាប់ 13ជួរទីបួន ត្បូងដៃរគៀមមួយគ្រាប់ ត្បូងកែវយក់មួយគ្រាប់ និងត្បូងមណីជោតិរសមួយគ្រាប់។ ត្បូងនីមួយៗដាំភ្ជាប់ទៅក្នុងក្រចាប់ធ្វើអំពីមាស។ 14ត្បូងទាំងនេះជាតំណាងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រអែល គឺមានទាំងអស់ដប់ពីរ។ នៅលើត្បូងនីមួយៗមានចារឈ្មោះកុលសម្ព័ន្ធមួយ តាមរបៀបដែលគេឆ្លាក់ត្រា។ 15គេយកមាសសុទ្ធមកធ្វើជាខ្សែ ហើយវេញចូលគ្នាជារបៀបខ្សែពួរ សម្រាប់ភ្ជាប់ទៅនឹងប្រដាប់ពាក់លើទ្រូង។ 16គេធ្វើក្រចាប់មាសពីរ និងកងមាសពីរ ហើយគេភ្ជាប់កងមាសទាំងពីរនេះ ទៅនឹងមុមខាងលើនៃប្រដាប់ពាក់លើទ្រូង។ 17គេថ្ពក់ខ្សែមាសទាំងពីរទៅ នឹងកងទាំងពីរនៃប្រដាប់ពាក់លើទ្រូង 18រួចភ្ជាប់ចុងម្ខាងទៀតទៅនឹងក្រចាប់មាសទាំងពីរ ដែលស្ថិតនៅលើខ្សែព្រយុងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីមុខ។ 19គេធ្វើកងមាសពីរទៀត ភ្ជាប់ទៅនឹងមុមខាងក្រោមទាំងពីរនៃប្រដាប់ពាក់លើទ្រូង គឺមុមដែលប៉ះនឹងអាវអេផូដ។ 20គេធ្វើកងមាសពីរទៀត ភ្ជាប់ទៅចុងខាងក្រោមនៃខ្សែព្រយុងរបស់អាវអេផូដ ត្រង់កន្លែងដែលខ្សែព្រយុង និងអាវអេផូដដេរជាប់គ្នា ហើយនៅពីលើខ្សែក្រវាត់របស់អាវអេផូដ។ 21គេយកខ្សែពណ៌ស្វាយចងកងរបស់ប្រដាប់ពាក់លើទ្រូង ទៅនឹងកងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះ ស្ថិតនៅពីលើខ្សែក្រវាត់ ហើយកុំឲ្យរបូតចេញពីអាវអេផូដ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
22គេធ្វើអាវវែងមួយសម្រាប់ពាក់ពីក្រោមអាវអេផូដ អំពីក្រណាត់ដែលត្បាញដោយអំបោះពណ៌ស្វាយទាំងអស់។ 23នៅផ្នែកខាងលើរបស់អាវវែងនោះ គេកាត់ប្រឡោះមួយចំកណ្តាលសម្រាប់ស៊កក្បាល។ គេដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំឲ្យរហែក គឺដេរតាមរបៀបដេរជាយអាវស្បែក។ 24នៅតាមជាយអាវខាងក្រោម គេប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ដោយប្រើអំបោះធ្មៃ។ 25គេក៏ធ្វើកូនកណ្តឹងជាច្រើនពីមាសសុទ្ធ ហើយដាក់កូនកណ្តឹងនោះ នៅចន្លោះរូបផ្លែទទឹមជុំវិញជាយអាវវែង។ 26គេដាក់រូបផ្លែទទឹមមួយ កូនកណ្តឹងមួយ ឆ្លាស់គ្នាជុំវិញជាយអាវវែង សម្រាប់ពាក់បំពេញមុខងារក្នុងទីសក្ការៈ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
27គេបានត្បាញអាវក្នុង ពីអំបោះធ្មៃ សម្រាប់ហារូន និងកូនប្រុសរបស់គាត់។ 28គេក៏បានធ្វើឆ្នួតក្បាលពីអំបោះធ្មៃ និងសញ្ញាបញ្ជាក់ពីភាពថ្លៃថ្នូររបស់អ៊ីមុាំព្រមទាំងធ្វើខោខ្លីពីអំបោះធ្មៃ 29ខ្សែក្រវាត់ប៉ាក់ធ្វើពីអំបោះធ្មៃ លាយជាមួយអំបោះពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។ 30គេបានធ្វើគ្រឿងអលង្ការពីមាសសុទ្ធមានរាងដូចផ្កា គឺក្បាំងសក្ការៈ ហើយគេឆ្លាក់អក្សរនៅលើនោះ តាមរបបដែលគេឆ្លាក់ត្រាថា «បរិសុទ្ធជូន អុលឡោះតាអាឡា»។ 31គេភ្ជាប់គ្រឿងអលង្ការនោះទៅផ្នែកខាងលើនៃឆ្នួតក្បាល ដោយប្រើខ្សែពណ៌ស្វាយ ដូចអុលឡោះតាអាឡា បានបង្គាប់មកម៉ូសា។
ការបញ្ចប់សំណង់ជំរំសក្ការៈ
32ជនជាតិអ៊ីស្រអែលក៏បានសង់ជំរំសក្ការៈ គឺជំរំជួបអុលឡោះតាអាឡាចប់សព្វគ្រប់។ ពួកគេធ្វើតាមបន្ទូលទាំងប៉ុន្មានដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។ 33គេនាំយកជំរំសក្ការៈមកជូនម៉ូសា គឺក្រណាត់ជំរំ និងសម្ភារៈទាំងប៉ុន្មានសម្រាប់ដំឡើងជំរំមានទំពក់ ស៊ុម ឈើទទឹង បង្គោល និងជើងទ្រ។ 34ស្បែកពពែឈ្មោល លាបពណ៌ក្រហម និងស្បែកផ្សោត សម្រាប់គ្របពីលើក្រណាត់ជំរំ និងវាំងននជារនាំងរបស់ទីសក្ការៈ។ 35ហិបនៃសន្ធិសញ្ញា ព្រមទាំងឈើស្នែង និងគំរបរបស់ហិបនោះ។ 36តុសក្ការៈព្រមទាំងគ្រឿងបរិក្ខារ និងនំបុ័ងសម្រាប់តម្កល់ជូនអុលឡោះ។ 37ជើងចង្កៀងធ្វើពីមាសសុទ្ធ ចង្កៀង គ្រឿងបរិក្ខារប្រើប្រាស់ជាមួយចង្កៀង និងប្រេងសម្រាប់ដុតបំភ្លឺ។ 38អាសនៈមាស ប្រេង សម្រាប់ពិធីលាបប្រេង គ្រឿងក្រអូប និងរនាំងទ្វារជំរំ។ 39អាសនៈលង្ហិន ប្រទាសលង្ហិន ឈើស្នែង និងគ្រឿងបរិក្ខារប្រើប្រាស់ជាមួយអាសនៈ។ អាងសម្រាប់ពិធីជម្រះកាយ និងកំណល់របស់អាង។ 40រនាំងរបស់ទីលាន ព្រមទាំងបង្គោល ជើងទ្រវាំងននរបស់ទ្វារចូលទីលាន ខ្សែ ចំរឹង និងគ្រឿងបរិក្ខារទាំងអស់ សម្រាប់ប្រើប្រាស់ក្នុងជំរំសក្ការៈ គឺជំរំជួបអុលឡោះតាអាឡា។ 41សម្លៀកបំពាក់ពិធីបុណ្យ ដែលសម្រាប់ប្រើក្នុងទីសក្ការៈ សម្លៀកបំពាក់សក្ការៈរបស់មូស្ទីហារូន និងសម្លៀកបំពាក់កូនប្រុសរបស់គាត់ ដែលត្រូវបំពេញមុខងារជាអ៊ីមុាំ។
42ជនជាតិអ៊ីស្រអែលបានធ្វើគ្រប់កិច្ចការទាំងអស់ ដូចអុលឡោះតាអាឡាបានបង្គាប់ម៉ូសា ឥតចន្លោះត្រង់ណាឡើយ។ 43ម៉ូសាបានត្រួតពិនិត្យមើលការងារទាំងនោះ ហើយឃើញថាពួកគេធ្វើដូចអុលឡោះតាអាឡា បានបង្គាប់មកគាត់មែន គាត់ក៏ឲ្យពរពួកគេ។
ទើបបានជ្រើសរើសហើយ៖
សេរីភាព 39: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: