សេរីភាព 32
32
ជនជាតិអ៊ីស្រអែលផ្តាច់សម្ពន្ធមេត្រី ដែលពួកគេបានចងជាមួយអុលឡោះ
ជនជាតិអ៊ីស្រអែលនាំគ្នាថ្វាយបង្គំរូបគោមាស
1កាលប្រជាជនឃើញម៉ូសាក្រចុះពីភ្នំមកវិញ ពួកគេលើកគ្នាមកជួបហារូន ហើយពោលថា៖ «សូមអ្នកធ្វើរូបព្រះសម្រាប់ដឹកនាំយើងខ្ញុំផង ដ្បិតយើងខ្ញុំពុំដឹងថា មានរឿងអ្វីកើតឡើង ចំពោះម៉ូសា ដែលបាននាំពួកយើងចេញមកពីស្រុកអេស៊ីបនោះឡើយ»។
2ហារូនមានប្រសាសន៍ទៅពួកគេថា៖ «ចូរដោះក្រវិលមាសពីត្រចៀកប្រពន្ធ និងកូនប្រុស កូនស្រីរបស់អ្នករាល់គ្នា យកមកឲ្យខ្ញុំ»។
3ប្រជាជនអ៊ីស្រអែលទាំងអស់ក៏ដោះក្រវិលមាសពីត្រចៀករបស់ពួកគេ យកមកជូនហារូន។ 4ហារូនយកក្រវិលទាំងនោះទៅសិតធ្វើជារូបកូនគោមួយ។ បន្ទាប់មក ពួកគេស្រែកឡើងថា៖ «អ៊ីស្រអែលអើយ នេះជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីប!»។ 5ឃើញដូច្នេះ ហារូនក៏សង់អាសនៈមួយនៅមុខរូបគោ រួចប្រកាសថា៖ «នៅថ្ងៃស្អែកនឹងមានពិធីបុណ្យមួយជូនអុលឡោះតាអាឡា»។ 6លុះស្អែកឡើង ប្រជាជនក្រោកពីព្រលឹម នាំគ្នាធ្វើគូរបានដុត និងគូរបានមេត្រីភាព។ ប្រជាជនអង្គុយស៊ីផឹករួចនាំគ្នាក្រោកឡើង រាំយ៉ាងសប្បាយ។
7 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរត្រឡប់ទៅវិញចុះ ដ្បិតប្រជាជនរបស់អ្នក គឺប្រជាជនដែលអ្នកនាំចេញពីស្រុកអេស៊ីប បានប្រព្រឹត្តអំពើបាបមួយយ៉ាងធ្ងន់។ 8ពួកគេឆាប់ងាកចេញពីមាគ៌ា ដែលយើងបានបង្ហាញដល់ពួកគេ គឺពួកគេបានសិតធ្វើរូបកូនគោមួយ ហើយក្រាបថ្វាយបង្គំ និងធ្វើយញ្ញបូជាជូនរូបកូនគោនោះ ទាំងពោលថា “អ៊ីស្រអែលអើយ នេះជាព្រះដែលនាំអ្នកចេញពីស្រុកអេស៊ីប!”។ 9អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងឃើញហើយថា ប្រជាជននេះសុទ្ឋតែជាមនុស្សរឹងរូស។ 10ឥឡូវនេះ ចូរទុកឲ្យយើងលុបបំបាត់ប្រជាជននេះ ឲ្យវិនាសសាបសូន្យ តាមកំហឹងរបស់យើង រួចយើងឲ្យប្រជាជាតិដ៏ធំកើតចេញពីអ្នក»។
11ប៉ុន្តែ ម៉ូសាអង្វរ សូមការប្រោសប្រណីពីអុលឡោះតាអាឡា ជាម្ចាស់របស់គាត់ដោយមានប្រសាសន៍ថា៖ «អុលឡោះតាអាឡាអើយ ហេតុអ្វីបានជាទ្រង់ខឹងនឹងប្រជារាស្ត្រ ដែលទ្រង់បាននាំចេញពីស្រុកអេស៊ីបដោយការអស្ចារ្យ និងអំណាចដ៏ខ្លាំងពូកែដូច្នេះ? ដ្បិតពួកគេជាប្រជារាស្ត្ររបស់ទ្រង់។ 12សូមកុំឲ្យជនជាតិអេស៊ីបពោលថា “អុលឡោះបាននាំជនជាតិអ៊ីស្រអែលចេញទៅ ដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ព្រមទាំងលុបបំបាត់ពួកគេឲ្យអស់ពីផែនដី”។ សូមអុលឡោះឈប់ខឹង ហើយដូរចិត្ត ឈប់ធ្វើទោសប្រជារាស្ត្ររបស់ទ្រង់ទៅ។ 13សូមនឹកដល់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ជាអ្នកបម្រើរបស់ទ្រង់ផង ដ្បិតទ្រង់បានសន្យាជាមួយអស់ណាពីទាំងនោះយ៉ាងម៉ឺងម៉ាត់ថា “យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នករាល់គ្នា បានកើនចំនួនឡើង ដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកដែលយើងបានសន្យានេះ ដល់ពូជពង្សរបស់អ្នក ហើយពួកគេនឹងទទួលស្រុកនោះជាមត៌ករហូតតទៅ”»។ 14អុលឡោះតាអាឡាក៏ដូរចិត្ត លែងធ្វើទោសប្រជារាស្ត្ររបស់ទ្រង់ដូចទ្រង់មានបន្ទូល។
15ម៉ូសាក៏ចុះពីលើភ្នំមកវិញ ដោយកាន់បន្ទះថ្មទាំងពីរ ជាសន្ធិសញ្ញា ដែលមានចារអក្សរទាំងសងខាង។ 16បន្ទះថ្មនេះ ជាស្នាដៃរបស់អុលឡោះ គឺទ្រង់ បានចារអក្សរដោយដៃរបស់ទ្រង់ផ្ទាល់។
17ពេលយ៉ូស្វេឮសំឡេងប្រជាជនហ៊ោកញ្ជ្រៀវ គាត់ប្រាប់ទៅកាន់ម៉ូសាថា៖ «មានឮសំឡេងប្រយុទ្ធគ្នានៅក្នុងជំរំ»។
18ម៉ូសាឆ្លើយថា៖ «ទេ នេះមិនមែនជាសំរែកជ័យជំនះ ឬសំរែកបរាជ័យឡើយ តែខ្ញុំឮសូរសំឡេងចំរៀង»។ 19លុះមកដល់ជិតជំរំ ម៉ូសាបានឃើញរូបកូនគោ និងឃើញប្រជាជនកំពុងតែលោតរាំលេង គាត់ខឹងយ៉ាងខ្លាំង គាត់ក៏បោកបន្ទះថ្មដែលគាត់កាន់ឲ្យបែកនៅជើងភ្នំទៅ។ 20គាត់យករូបកូនគោដែលពួកគេបានធ្វើ ទៅដុត រួចគាត់កំទេចឲ្យម៉ដ្តដូចម្សៅ ហើយយកម្សៅនោះទៅដាក់ក្នុងទឹក ឲ្យជនជាតិអ៊ីស្រអែលផឹក។ 21បន្ទាប់មក ម៉ូសាមានប្រសាសន៍ទៅកាន់ហារូនថា៖ «តើប្រជាជននេះធ្វើអ្វីដល់បង បានជាបងបណ្តោយឲ្យពួកគេប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់បែបនេះ?»។ 22ហារូនតបថា៖ «សូមលោកម្ចាស់កុំខឹងអី អ្នកក៏ជ្រាបហើយថា ប្រជាជននេះចូលចិត្តតែប្រព្រឹត្តអំពើអាក្រក់។ 23ពួកគេនាំគ្នាមកប្រាប់ខ្ញុំថា “សូមអ្នកធ្វើរូបព្រះសម្រាប់ដឹកនាំពួកយើងផង ដ្បិតពួកយើងពុំដឹងថា មានរឿងអ្វីកើតឡើងចំពោះម៉ូសា ដែលបាននាំពួកយើងចេញពីស្រុកអេស៊ីបមកនោះឡើយ”។ 24ខ្ញុំបានប្រាប់ពួកគេថា អ្នកណាមានមាស សុំយកមកឲ្យខ្ញុំ។ ពួកគេយកមាសមកឲ្យខ្ញុំ ខ្ញុំក៏បោះមាសទៅក្នុងភ្លើង ស្រាប់តែចេញជារូបកូនគោនេះ»។
25ម៉ូសាឃើញថា ហារូនបណ្តោយឲ្យប្រជាជនធ្វើអ្វីតាមអំពើចិត្ត ជាហេតុនាំឲ្យសត្រូវមើលងាយ។ 26គាត់ទៅឈរនៅត្រង់ទ្វារចូលជំរំ ហើយស្រែកថា៖ «អ្នកណាស្រឡាញ់អុលឡោះតាអាឡា អ្នកនោះត្រូវមកខាងខ្ញុំ»។ កូនចៅលេវីទាំងអស់នាំគ្នា មកមូលផ្តុំជុំវិញម៉ូសា។ 27គាត់និយាយទៅពួកគេថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ “អ្នករាល់គ្នាត្រូវកាន់ដាវរៀងៗខ្លួន ហើយដើរចុះឡើងពីចុងម្ខាង ទៅចុងម្ខាងទៀតនៃជំរំ ទាំងសម្លាប់បងប្អូន មិត្តភក្តិ និងសាច់ញាតិរបស់អ្នករាល់គ្នាទៅ”»។
28កូនចៅលេវីនាំគ្នាធ្វើតាមបង្គាប់របស់ម៉ូសា ហើយនៅថ្ងៃនោះ មានជនជាតិអ៊ីស្រអែលប្រមាណបីពាន់នាក់ត្រូវបាត់បង់ជីវិត។ 29ម៉ូសាមានប្រសាសន៍ថា៖ «ថ្ងៃនេះ អ្នករាល់គ្នាញែកខ្លួនបម្រើអុលឡោះតាអាឡា គឺអ្នករាល់គ្នាមិនបានរារែកចិត្តក្នុងការប្រហារជីវិតកូន ឬបងប្អូនរបស់ខ្លួនឡើយ។ ដូច្នេះ សូមអុលឡោះប្រទានពរដល់អ្នករាល់គ្នានៅថ្ងៃនេះ»។
ណាពីម៉ូសាទូរអាអង្វរអុលឡោះ
30លុះស្អែកឡើង ម៉ូសាមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់។ ឥឡូវនេះ ខ្ញុំត្រូវឡើងទៅជួបអុលឡោះតាអាឡាម្តងទៀត។ ប្រហែលជាខ្ញុំអាចសូមទ្រង់លើកលែងទោស ឲ្យអ្នករាល់គ្នាបានរួចពីបាប»។ 31ម៉ូសាក៏ទៅជួបអុលឡោះតាអាឡា ហើយជម្រាបទ្រង់ថា៖ «អុលឡោះអើយ! ប្រជាជននេះបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ គឺពួកគេយកមាសសិតធ្វើរូបព្រះសម្រាប់ថ្វាយបង្គំ។ 32សូមទ្រង់មេត្តាលើកលែងទោសឲ្យពួកគេរួចពីបាបផង។ បើមិនដូច្នោះទេ សូមទ្រង់លុបឈ្មោះខ្ញុំ ចេញពីបញ្ជីឈ្មោះប្រជារាស្ត្ររបស់ទ្រង់ទៅ»។
33 អុលឡោះតាអាឡាមានបន្ទូលមកម៉ូសាវិញថា៖ «អ្នកណាប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង យើងនឹងលុបឈ្មោះអ្នកនោះចេញពីបញ្ជីរបស់យើង!។ 34ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកាន់កន្លែងដែលយើងបានប្រាប់អ្នក! ម៉ាឡាអ៊ីកាត់របស់យើងនឹងដើរពីមុខអ្នក។ នៅថ្ងៃវិនិច្ឆ័យទោស យើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។
35 អុលឡោះតាអាឡាបានប្រហារប្រជាជន ដ្បិតពួកគេបានសុំឲ្យហារូនធ្វើរូបកូនគោ។
ទើបបានជ្រើសរើសហើយ៖
សេរីភាព 32: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: