សេរីភាព 31
31
អ្នកបម្រើក្នុងទីសក្ការៈ
1 អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ 2«យើងបានជ្រើសរើសបេតសាលាល ជាកូនរបស់យូរី និងជាចៅរបស់ហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា។ 3យើងបានធ្វើឲ្យគាត់ពោរពេញដោយរសរបស់យើង ដើម្បីឲ្យគាត់មានប្រាជ្ញាឆ្លាតវាងវៃ ចេះធ្វើគ្រប់កិច្ចការ 4គឺគាត់ចេះលើកគម្រោង ហើយជាជាងមាស ជាងប្រាក់ និងជាងលង្ហិន 5ចេះឆ្នៃ និងដាំត្បូងចេះឆ្លាក់ឈើ។ សរុបមក គាត់ចេះធ្វើការងារគ្រប់មុខ។ 6យើងក៏បានតែងតាំងអូហូលីអាប់ ជាកូនរបស់អហ៊ីសាម៉ាក ពីកុលសម្ព័ន្ធដាន់ឲ្យជួយគាត់ដែរ។ យើងឲ្យសិប្បករឯទៀតៗមានប្រាជ្ញា ដើម្បីបំពេញការងារទាំងអស់ដែលយើងបានបង្គាប់ឲ្យអ្នកធ្វើ 7គឺធ្វើជំរំជួបអុលឡោះតាអាឡា ហិបដាក់បន្ទះថ្ម នៃសន្ធិសញ្ញាគំរបហិប និងគ្រឿងបរិក្ខារទាំងអស់សម្រាប់ប្រើប្រាស់នៅក្នុងជំរំ 8តុ និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយតុ ជើងចង្កៀងធ្វើអំពីមាសសុទ្ធ និងគ្រឿងបរិក្ខារ សម្រាប់ប្រើប្រាស់ជាមួយជើងចង្កៀង អាសនៈដុតគ្រឿងក្រអូប 9អាសនៈសម្រាប់ធ្វើគូរបានដុត និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយអាសនៈ អាងទឹក និងកំណល់។ 10សម្លៀកបំពាក់សម្រាប់ពិធីបុណ្យ គឺសម្លៀកបំពាក់សក្ការៈរបស់អ៊ីមុាំហារូន និងសម្លៀកបំពាក់កូនប្រុសគាត់ សម្រាប់បំពេញមុខងារជាអ៊ីមុាំ។ 11ប្រេងសម្រាប់ប្រើក្នុងពិធីលាបប្រេង និងគ្រឿងក្រអូបសម្រាប់ដុតនៅទីសក្ការៈ។ ពួកសិប្បករនឹងធ្វើការទាំងអស់ ដូចយើងបានបង្គាប់»។
ថ្ងៃឈប់សម្រា
12 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 13«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ត្រូវគោរពថ្ងៃឈប់សម្រាករបស់យើងឲ្យបានដិតដល់ ដ្បិតថ្ងៃឈប់សម្រាក ជាទីសំគាល់នៃទំនាក់ទំនងរវាងយើង និងអ្នករាល់គ្នា គ្រប់ជំនាន់តរៀងទៅ ព្រមទាំងរំលឹកឲ្យដឹងថា យើងជាម្ចាស់ ដែលបានញែកអ្នករាល់គ្នា ជាប្រជារាស្ត្របរិសុទ្ធរបស់យើង។ 14ដូច្នេះ ចូរគោរពថ្ងៃឈប់សម្រាក និងចាត់ទុកថ្ងៃនោះ ជាថ្ងៃដ៏សក្ការៈ។ អ្នកណាមិនគោរពថ្ងៃឈប់សម្រាកទុកជាសក្ការៈ អ្នកនោះនឹងត្រូវគេប្រហារជីវិត ហើយអស់អ្នកដែលធ្វើការងារនៅថ្ងៃនោះ នឹងត្រូវដកចេញពីចំណោមប្រជាជន។ 15ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃឈប់សម្រាក គឺថ្ងៃសម្រាកដែលត្រូវញែកទុកជាថ្ងៃសក្ការៈ សម្រាប់អុលឡោះតាអាឡា។ អស់អ្នកដែលធ្វើការនៅថ្ងៃឈប់សម្រាកនឹងត្រូវគេប្រហារជីវិត។ 16ជនជាតិអ៊ីស្រអែលត្រូវតែគោរពថ្ងៃឈប់សម្រាកពួកគេត្រូវចាត់ទុកថ្ងៃឈប់សម្រាកជាទីសំគាល់នៃសម្ពន្ធមេត្រីជានិច្ចនិរន្តរ៍ គ្រប់ជំនាន់តរៀងទៅ។ 17ថ្ងៃឈប់សម្រាកជាទីសំគាល់នៃទំនាក់ទំនងរវាងយើង និងប្រជាជនអ៊ីស្រអែល ជានិច្ចនិរន្តរ៍ ដ្បិតយើងជា អុលឡោះតាអាឡា បានបង្កើតផ្ទៃមេឃ និងផែនដីអស់រយៈពេលប្រាំមួយថ្ងៃ ហើយនៅថ្ងៃទីប្រាំពីរយើងឈប់ធ្វើការ ហើយសម្រាក»។
18ពេលអុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា នៅលើភ្នំស៊ីណៃចប់សព្វគ្រប់ហើយ ទ្រង់បានប្រគល់បន្ទះថ្មទាំងពីរ ជាសន្ធិសញ្ញា គឺបន្ទះថ្មដែលទ្រង់បានសរសេរដោយផ្ទាល់ មកម៉ូសា។
ទើបបានជ្រើសរើសហើយ៖
សេរីភាព 31: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: