១​ថេស្សា‌ឡូនិក 5:23-24

១​ថេស្សា‌ឡូនិក 5:23-24 អគត

សូម​អុលឡោះ ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ដ​ប្រោស​បង​ប្អូន​ឲ្យ​បាន​បរិសុទ្ធ​ទាំង​ស្រុង។ សូម​ទ្រង់​ថែ​រក្សា​ខ្លួន​បង​ប្អូន​ទាំង​មូល ទាំង​វិញ្ញាណ ទាំង​ព្រលឹង ទាំង​រូប​កាយ​ឲ្យ​បាន​ស្អាត​ឥត​សៅ‌ហ្មង នៅ​ថ្ងៃ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង​មក។ អុលឡោះ​ដែល​បាន​ត្រាស់​ហៅ​បង​ប្អូន​មក ទ្រង់​ស្មោះ​ត្រង់ ទ្រង់​នឹង​សម្រេច​ការ​នេះ​ជា​ពុំ‌ខាន។