១យ៉ូហាន 3
3
បុត្ររបស់អុលឡោះ
1សូមគិតមើល៍ អុលឡោះជាបិតាស្រឡាញ់យើងខ្លាំងដល់កំរិតណា គឺទ្រង់ស្រឡាញ់យើង រហូតដល់ទៅហៅយើងថា ជាបុត្ររបស់ទ្រង់ ហើយយើងពិតជាបុត្ររបស់ទ្រង់មែន! ហេតុនេះហើយបានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ទ្រង់។ 2កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្ររបស់អុលឡោះ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះទ្រង់ពុំទាន់សំដែងឲ្យយើងដឹងនៅឡើយទេ។ ប៉ុន្ដែ នៅពេលអាល់ម៉ាហ្សៀសមកដល់ យើងនឹងបានដូចគាត់ដែរ ដ្បិតគាត់មានភាពយ៉ាងណា យើងនឹងឃើញគាត់យ៉ាងនោះ។ 3អ្នកណាមានសេចក្ដីសង្ឃឹមលើអ៊ីសាបែបនេះ អ្នកនោះបានជម្រះខ្លួនឲ្យបរិសុទ្ធ ដូចគាត់បរិសុទ្ធដែរ។
4អ្នកណាប្រព្រឹត្ដអំពើបាប អ្នកនោះបំពានលើហ៊ូកុំ ដ្បិតអំពើបាបជាការបំពានលើហ៊ូកុំ។ 5អ្នករាល់គ្នាដឹងស្រាប់ហើយថា អ៊ីសាមកដើម្បីដកបាបចេញពីមនុស្សលោក ដ្បិតគ្មានបាបនៅក្នុងគាត់ទាល់តែសោះ។ 6អ្នកណាស្ថិតនៅជាប់នឹងអ៊ីសា អ្នកនោះមិនប្រព្រឹត្ដអំពើបាបទេ រីឯអ្នកប្រព្រឹត្ដអំពើបាប មិនដែលបានឃើញគាត់ ព្រមទាំងមិនស្គាល់គាត់ផង។
7កូនចៅទាំងឡាយអើយ សុំកុំឲ្យនរណាម្នាក់មកបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្ដអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចអ៊ីសាសុចរិតដែរ។ 8អ្នកណាប្រព្រឹត្ដអំពើបាប អ្នកនោះកើតចេញពីអ៊ីព្លេស ដ្បិតអ៊ីព្លេសបានប្រព្រឹត្ដអំពើបាប តាំងពីដើមរៀងមក។ បុត្រារបស់អុលឡោះបានមក ដើម្បីរំលាយកិច្ចការរបស់អ៊ីព្លេស។
9អ្នកដែលកើតមកពីអុលឡោះ មិនប្រព្រឹត្ដអំពើបាបទេ ដ្បិតពូជរបស់ទ្រង់ស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះពុំអាចប្រព្រឹត្ដអំពើបាបបានឡើយ ព្រោះគេកើតមកពីអុលឡោះ។ 10ត្រង់ហ្នឹងហើយ ដែលបង្ហាញឲ្យឃើញច្បាស់ថា អ្នកណាជាបុត្ររបស់អុលឡោះ អ្នកណាជាកូនចៅរបស់អ៊ីព្លេស។ អ្នកណាមិនប្រព្រឹត្ដអំពើសុចរិត អ្នកនោះមិនមែនកើតមកពីអុលឡោះទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូន អ្នកនោះក៏មិនមែនកើតមកពីទ្រង់ដែរ។
ការស្រឡាញ់គ្នាជាបងប្អូន
11ដំណឹងដែលបងប្អូនបានទទួល តាំងពីដើមដំបូងរៀងមកនោះ គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ 12យើងមិនត្រូវធ្វើដូចកបេល ដែលកើតចេញមកពីអ៊ីព្លេសកំណាច ហើយបានកាត់កប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? គឺមកពីអំពើដែលគាត់ធ្លាប់ប្រព្រឹត្ដសុទ្ធតែអាក្រក់ រីឯអំពើដែលប្អូនរបស់គាត់ប្រព្រឹត្ដសុទ្ធតែសុចរិត។ 13បងប្អូនអើយ ប្រសិនបើមនុស្សលោកស្អប់បងប្អូន សូមកុំងឿងឆ្ងល់ឡើយ។ 14យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិត ព្រោះយើងចេះស្រឡាញ់បងប្អូន។ អ្នកណាមិនចេះស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។ 15អ្នកណាស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតក។ បងប្អូនដឹងស្រាប់ហើយថា ឃាតកគ្មានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងខ្លួនទេ។
16យើងស្គាល់សេចក្ដីស្រឡាញ់ស្រាប់ហើយ គឺអ៊ីសាអាល់ម៉ាហ្សៀសបានលះបង់ជីវិតរបស់គាត់សម្រាប់យើង ហេតុនេះ យើងត្រូវលះបង់ជីវិតសម្រាប់បងប្អូនដែរ។ 17ប្រសិនបើនរណាម្នាក់មានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្ដេចនឹងឲ្យសេចក្ដីស្រឡាញ់របស់អុលឡោះ ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត! 18កូនចៅអើយ យើងមិនត្រូវស្រឡាញ់ត្រឹមតែបបូរមាត់ ឬពាក្យសំដីប៉ុណ្ណោះទេ គឺត្រូវស្រឡាញ់តាមអំពើដែលយើងប្រព្រឹត្ដ និងតាមសេចក្ដីពិតវិញ។
19ត្រង់ហ្នឹងហើយដែលយើងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយចិត្ដយើងមិនភ័យខ្លាចនៅចំពោះទ្រង់ទេ។ 20ហេតុនេះ ប្រសិនបើចិត្ដគំនិតរបស់យើងដាក់ទោសយើង នោះអុលឡោះដែលធំជាងចិត្ដរបស់យើង ទ្រង់ឈ្វេងយល់ទាំងអស់។ 21កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើចិត្ដគំនិតរបស់យើងមិនដាក់ទោសយើងទេ នោះយើងនឹងមានចិត្ដរឹងប៉ឹងនៅចំពោះទ្រង់។ 22អ្វីៗក៏ដោយឲ្យតែយើងសូម យើងមុខជាទទួលពីទ្រង់មិនខាន ព្រោះយើងកាន់តាមហ៊ូកុំរបស់ទ្រង់ និងប្រព្រឹត្ដអំពើណាដែលពេញចិត្តទ្រង់។ 23រីឯបទបញ្ជារបស់អុលឡោះមានដូចតទៅ គឺយើងត្រូវជឿលើនាមអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់ និងត្រូវស្រឡាញ់គ្នាទៅវិញទៅមក តាមបទបញ្ជាដែលទ្រង់ប្រទានមកយើង។ 24អ្នកណាកាន់តាមបទបញ្ជារបស់អុលឡោះ អ្នកនោះស្ថិតនៅជាប់នឹងអុលឡោះ ហើយអុលឡោះក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា អុលឡោះស្ថិតនៅជាប់នឹងយើង ដោយសាររសអុលឡោះដែលទ្រង់ប្រទានមកយើង។
ទើបបានជ្រើសរើសហើយ៖
១យ៉ូហាន 3: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: