១​យ៉ូហាន 1

1
បន្ទូល​នៃ​អុលឡោះ​ផ្ដល់​ជីវិត
1បន្ទូល​របស់​អុលឡោះ​ដែល​ផ្ដល់​ជីវិត នៅ​កាល​ពី​ដើម​ដំបូង​បង្អស់ យើង​បាន​ឮ​បន្ទូល​នេះ បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក បាន​រំពឹង​គិត និង​បាន​ពាល់​ដោយ​ដៃ​យើង​ផ្ទាល់ 2(ដ្បិត​ជីវិត អុលឡោះ‌ជាបិតា និង​លេច​មក​ឲ្យ​យើង​ឃើញ)។ 3យើង​សូម​ជូន​ដំណឹង​អំពី​បន្ទូល​របស់​អុលឡោះ​ដែល​យើង​បាន​ឃើញ និង​បាន​ឮ​នោះ​ដល់​បង​ប្អូន ដើម្បី​ឲ្យ​បង​ប្អូន​បាន​ចូល​រួម​រស់​ជា​មួយ​យើង រីឯ​យើង​វិញ យើង​ក៏​រួម​រស់​ជា​មួយ​អុលឡោះ‌ជាបិតា និង​ជា​មួយ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​ទ្រង់។ 4យើង​សរសេរ​សេចក្ដី​ទាំង​នេះ​មក​ជូន​បង​ប្អូន ដើម្បី​ឲ្យ​យើង​មាន​អំណរ​ពេញ​លក្ខណៈ។
អុលឡោះ​ជា​ពន្លឺ
5ដំណឹង​ដែល​យើង​បាន​ឮ​ពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ហើយ​យក​មក​ជម្រាប​ជូន​បង​ប្អូន​នេះ មាន​សេចក្ដី​ដូច​ត​ទៅៈ អុលឡោះ​ជា​ពន្លឺ គ្មាន​សេចក្ដី​ងងឹត​នៅ​ក្នុង​ទ្រង់​ទាល់​តែ​សោះ។ 6ប្រសិន​បើ​យើង​ពោល​ថា យើង​រួម​រស់​ជា​មួយ​ទ្រង់ តែ​យើង​បែរ​ជា​រស់ ក្នុង​សេចក្ដី​ងងឹត​ទៅ​វិញ​នោះ យើង​និយាយ​កុហក​ហើយ គឺ​យើង​មិន​ប្រតិបត្ដិ​តាម​សេចក្ដី​ពិត​ទេ។ 7ប៉ុន្ដែ ប្រសិន​បើ​យើង​រស់ក្នុង​ពន្លឺ ដូច​ទ្រង់​ផ្ទាល់​ដែល​នៅ​ក្នុង​ពន្លឺ នោះ​យើង​នឹង​បាន​រួម​រស់​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ឈាម​របស់​អ៊ីសា ជា​បុត្រា​របស់​ទ្រង់​ជម្រះ​យើង​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។
អំពើ​បាប និង​ការ​អត់​ទោស
8ប្រសិន​បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង ហើយ​សេចក្ដី​ពិត​ក៏​មិន​ស្ថិត​នៅ​ក្នុង​យើង​ដែរ។ 9ប៉ុន្ដែ បើ​យើង​ទទួល​សារ‌ភាព​អំពើ​បាប​របស់​យើង នោះ​អុលឡោះ​ដែល​ស្មោះ‌ស្ម័គ្រ និង​សុចរិត ទ្រង់​នឹង​អត់​ទោស​យើង​ឲ្យ​រួច​ពី​បាប ព្រម​ទាំង​ជម្រះ​យើង​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។ 10ប្រសិន​បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​ដូច​ជា​យើង​ចោទ​ថា អុលឡោះ​កុហក​ទៅ​វិញ ហើយ​បន្ទូល​របស់​ទ្រង់​មិន​ស្ថិត​នៅ​ក្នុង​ខ្លួន​យើង​ទេ។

ទើបបានជ្រើសរើសហើយ៖

១​យ៉ូហាន 1: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល