ដំណឹងដែលយើងបានឮពីអ៊ីសាអាល់ម៉ាហ្សៀស ហើយយកមកជម្រាបជូនបងប្អូននេះ មានសេចក្ដីដូចតទៅៈ អុលឡោះជាពន្លឺ គ្មានសេចក្ដីងងឹតនៅក្នុងទ្រង់ទាល់តែសោះ។ ប្រសិនបើយើងពោលថា យើងរួមរស់ជាមួយទ្រង់ តែយើងបែរជារស់ ក្នុងសេចក្ដីងងឹតទៅវិញនោះ យើងនិយាយកុហកហើយ គឺយើងមិនប្រតិបត្ដិតាមសេចក្ដីពិតទេ។