ហើយនឹងសួរដល់ពួកសង្ឃ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងដល់ពួកហោរាថា តើត្រូវឲ្យយើងខ្ញុំយំនៅខែស្រាពណ៍ ទាំងញែកខ្លួនចេញ ដូចជាបានធ្វើមកជាយូរឆ្នាំហើយឬ នោះព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារក៏មកដល់ខ្ញុំថា ចូរប្រាប់ដល់បណ្តាជននៅក្នុងស្រុក នឹងពួកសង្ឃថា កាលឯងរាល់គ្នាបានតមអត់ ហើយយំសោក នៅខែស្រាពណ៍ នឹងខែអស្សុជ ទាំង៧០ឆ្នាំមកហើយនេះ នោះតើបានតមអត់ដោយគោរពដល់អញឬ គឺដល់អញមែនឬអី ហើយកាលណាឯងរាល់គ្នាស៊ី ឬកាលណាផឹក នោះតើមិនមែនស៊ី នឹងផឹក ជាប្រយោជន៍ដល់ខ្លួនទេឬ តើមិនមែនជាសេចក្ដីនោះឯងទេឬ ដែលព្រះយេហូវ៉ាបានប្រកាសប្រាប់ ដោយសារពួកហោរាជាន់មុន ក្នុងកាលដែលក្រុងយេរូសាឡិមមានមនុស្សអាស្រ័យនៅៗឡើយ ហើយមានសេចក្ដីចំរើន ព្រមទាំងទីក្រុងនៅជុំវិញផង ហើយស្រុកត្បូង នឹងស្រុកទំនាបក៏មានមនុស្សអាស្រ័យនៅដែរ។
អាន សាការី 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាការី 7:3-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ