នោះខ្ញុំនិយាយនឹងគេថា បើឯងរាល់គ្នាឃើញថាល្អ នោះសូមឲ្យឈ្នួលមកអញ ពុំនោះ កុំរវល់អី ដូច្នេះ គេក៏ថ្លឹងប្រាក់៣០ដួងសំរាប់ជាឈ្នួលរបស់ខ្ញុំ រួចព្រះយេហូវ៉ាទ្រង់បង្គាប់មកខ្ញុំថា ចូរបោះប្រាក់នោះឲ្យដល់ជាងស្មូនចុះ គឺជាដំឡៃយ៉ាងល្អ ដែលគេបានកាត់ថ្លៃដល់ខ្ញុំ នោះខ្ញុំក៏យកប្រាក់៣០ដួងនោះ ទៅបោះឲ្យជាងស្មូនក្នុងព្រះវិហារនៃព្រះយេហូវ៉ា រួចខ្ញុំក៏បំបាក់ដំបងរបស់ខ្ញុំមួយទៀត ដែលឈ្មោះថា «សម្ពន្ធ» នោះបង់ ដើម្បីនឹងផ្តាច់សេចក្ដីមេត្រីគ្នារបស់ពួកយូដា នឹងពួកអ៊ីស្រាអែលចេញ។ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលមកខ្ញុំថា ចូរឲ្យឯងយកគ្រឿងប្រដាប់របស់អ្នកគង្វាលល្ងីល្ងើម្តងទៀត ដ្បិតមើល អញនឹងឲ្យមានអ្នកគង្វាល១ កើតឡើងក្នុងស្រុកដែលមិនយកចិត្តទុកដាក់នឹងចៀម ដែលវង្វេងបាត់ឡើយ ក៏មិនព្រមទៅរកណាដែលខ្ចាត់ខ្ចាយ ឬរុំអបណាដែលភ្លាត់បាក់ ឬឃ្វាលណាដែលនៅជាប់តាមហ្វូងផង គឺនឹងស៊ីសាច់សត្វណាដែលធាត់ៗ ហើយហែកក្រចកជើងវាវិញ វេទនាដល់អ្នកគង្វាលចោលម្សៀត ដែលគេបោះបង់ចោលហ្វូងចៀម ដ្បិតនឹងមានដាវធ្លាក់មកត្រូវដៃ ហើយត្រូវភ្នែកស្តាំរបស់អ្នកនោះ ដៃនោះនឹងស្វិតជ្រីវអស់ទៅ ហើយភ្នែកស្តាំនឹងត្រូវងងឹតសូន្យ។
អាន សាការី 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាការី 11:12-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ