សេចក្ដីកំហឹងរបស់អញបានឆួលឡើង ទាស់នឹងពួកអ្នកគង្វាល ហើយអញនឹងវាយផ្ចាលពួកពពែឈ្មោល ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានប្រោសហ្វូងចៀមរបស់ទ្រង់ គឺជាពួកវង្សយូដា ហើយទ្រង់នឹងធ្វើឲ្យគេបានដូចជាសេះយ៉ាងល្អរបស់ទ្រង់ ក្នុងការសង្គ្រាម ថ្មជ្រុងនឹងចេញពីទ្រង់មក ហើយទាំងដែកគោល ទាំងធ្នូសំរាប់ច្បាំង នឹងគ្រប់ទាំងអ្នកគ្រប់គ្រងជាមួយគ្នាផង គេនឹងបានដូចជាមនុស្សខ្លាំងពូកែ ដែលកំពុងជាន់ឈ្លីភក់នៅត្រង់ផ្លូវក្នុងការចំបាំង គេនឹងតស៊ូ ពីព្រោះព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងគេ ហើយពួកពលសេះនឹងស្រឡាំងកាំង អញនឹងចំរើនកំឡាំងពួកវង្សយូដា អញនឹងជួយសង្គ្រោះពួកវង្សយ៉ូសែប ហើយនឹងនាំគេមកវិញ ដ្បិតអញមានសេចក្ដីអាណិតមេត្តាដល់គេ យ៉ាងនោះ គេនឹងមានសណ្ឋាន ដូចជាអញមិនបានបោះបង់ចោលគេឡើយ ដ្បិតអញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ ហើយអញនឹងស្តាប់គេ
អាន សាការី 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាការី 10:3-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ