បទ​ចំរៀង 4:1-8

បទ​ចំរៀង 4:1-8 ពគប

មាស​សំឡាញ់​អើយ ឯង​ស្រស់‌បស់​ល្អ​ណាស់​ហ្ន៎ មើល ឯង​ជា​ស្រី​ស្រស់‌បស់​ល្អ ភ្នែក​ឯង​ដែល​បាំង​ដោយ​ស្បៃ មើល​ទៅ​ដូច​ជា​ភ្នែក​ព្រាប សក់​ឯង​មាន​ភាព​ដូច​ជា​ហ្វូង​ពពែ ដែល​ដេក​នៅ​ចង្កេះ​ភ្នំ កាឡាត ធ្មេញ​ឯង​ក៏​ដូច​ជា​ហ្វូង​ចៀម​ដែល​ទើប​នឹង​កាត់​រោម រួច​ឡើង​មក​ពី​ការ​លាង​ជំរះ​វិញ ជា​សត្វ​ដែល​មាន​កូន​ភ្លោះ​រៀង​រាល់​តួ ឥត​មាន​ណា​មួយ​ដែល​បាត់​កូន​ឡើយ បបូរ​មាត់​ឯង​ដូច​ជា​អំបោះ​ក្រហម មាត់​ឯង​ក៏​ល្អ​មើល តើ​ក​ឯង​ដែល​បាំង​ដោយ​ស្បៃ មើល​ទៅ​ដូច​ជា​ផ្លែ​ទទឹម ១​ចំហៀង ក​ឯង​ដូច​ជា​ប៉ម​នៃ​ស្តេច​ដាវីឌ ដែល​សង់​ឡើង​សំរាប់​ជា​ទី​ទុក​គ្រឿង​អាវុធ ជា​កន្លែង​ដែល​មាន​ខែល​១​ពាន់​ព្យួរ​ទុក គឺ​ជា​ខែល​ទាំង​ប៉ុន្មាន​របស់​ពួក​ស្ទាត់​ជំនាញ ដោះ​ឯង​ទាំង​២​ដូច​ជា​កូន​ក្តាន់​២ ដែល​ជា​កូន​ភ្លោះ​របស់​មេ​១ ដែល​កំពុង​រក​ស៊ី​នៅ​ទី​មាន​ផ្កា​កំភ្លឹង។ ៙ អញ​នឹង​ចេញ​ទៅ​ឯ​ភ្នំ​ចន្ទន៍ ហើយ​ដល់​ទួល​កំញាន ចាំ​ទាល់​តែ​ថ្ងៃ​ត្រជាក់ ហើយ​ស្រមោល​បាត់​ទៅ​សិន។ ៙ ឱ​មាស​សំឡាញ់​អើយ ឯង​ស្រស់‌បស់​ល្អ​សព្វ​សារ‌ពាង្គ ឥត​មាន​ខ្ចោះ​នៅ​ខ្លួន​នាង​ឡើយ ប្រពន្ធ​អើយ ចូរ​មក​ពី​ភ្នំ​ល្បាណូន​ជា​មួយ​នឹង​អញ​ចុះ គឺ​ពី​ភ្នំ​ល្បាណូន​ទៅ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណា ពី​កំពូល​ភ្នំ​សេនារ ហើយ​នឹង​កំពូល​ភ្នំ​ហ៊ើរ‌ម៉ូន​ផង គឺ​ពី​រូង​សត្វ​សិង្ហ ហើយ​ពី​ភ្នំ​របស់​ខ្លា​រខិន

អាន បទ​ចំរៀង 4