រ៉ូម 4:1-8

រ៉ូម 4:1-8 ពគប

បើ​ដូច្នេះ យើង​នឹង​ថា លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង បាន​អ្វី​ខ្លះ ខាង​ឯ​សាច់​ឈាម ដ្បិត​បើ​សិន​ណា​ជា​លោក​អ័ប្រា‌ហាំ​បាន​រាប់​ជា​សុចរិត ដោយ​ការ​ដែល​លោក​ប្រព្រឹត្ត នោះ​លោក​មាន​កន្លែង​នឹង​អួត​ខ្លួន​ហើយ តែ​មិន​មែន​ចំពោះ​ព្រះ​ទេ តើ​គម្ពីរ​ថា​ដូច​ម្តេច គម្ពីរ​ថា «អ័ប្រា‌ហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្ដី​ជំនឿ​នោះ បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​លោក» រីឯ​អ្នក​ណា​ដែល​ធ្វើ​ការ នោះ​រង្វាន់​មិន​រាប់​ជា​គុណ​របស់​ចៅហ្វាយ​ទេ គឺ​ទុក​ជា​ថ្លៃ​ឈ្នួល​វិញ​ទេ​តើ តែ​ចំណែក​អ្នក​ដែល​មិន​ធ្វើ​ការ​សោះ គឺ​គ្រាន់​តែ​ជឿ​ដល់​ព្រះ‌អង្គ ដែល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ទមិល​ល្មើស​បាន​សុចរិត នោះ​សេចក្ដី​ជំនឿ​របស់​អ្នក​នោះ បាន​រាប់​ទុក​ជា​សេចក្ដី​សុចរិត​វិញ ដូច​ជា​ហ្លួង​ដាវីឌ​បាន​សំដែង​ពី​សណ្ឋាន​ដ៏​មាន​ពរ​នៃ​មនុស្ស ដែល​ព្រះ‌ទ្រង់​រាប់​ជា​សុចរិត​ក្រៅ​ពី​ការ​ប្រព្រឹត្ត​ថា «មាន​ពរ​ហើយ អ្នក​ណា​ដែល​ការ​ទទឹង​ច្បាប់​របស់​ខ្លួន​បាន​អត់​ទោស​ឲ្យ នឹង​បាប​ខ្លួន​បាន​គ្រប​បាំង មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ព្រះ‌អម្ចាស់​មិន​រាប់​ជា​មាន​បាប​ឡើយ»។

អាន រ៉ូម 4