ទំនុកដំកើង 41:7-10

ទំនុកដំកើង 41:7-10 ពគប

ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ គេ​ខ្សឹប‌ខ្សៀវ​គ្នា ទាស់​នឹង​ទូលបង្គំ គេ​បង្កើត​ការ​ប្រទូស‌រ៉ាយ​នឹង​ទូលបង្គំ។ ៙ គេ​ថា មាន​រោគ​អាក្រក់​ជាប់​នៅ​ខ្លួន​វា ឥឡូវ​នេះ ដែល​វា​ដេក​ចុះ​ហើយ មុខ​ជា​នឹង​ក្រោក​ឡើង​វិញ​មិន​បាន​ឡើយ អើ ទាំង​មិត្រ​សំឡាញ់​ស្និទ្ធ‌ស្នាល​របស់​ទូលបង្គំ ជា​អ្នក​ដែល​ទូលបង្គំ​បាន​ទុក​ចិត្ត ហើយ​ក៏​បាន​បរិភោគ​បាយ​របស់​ទូលបង្គំ​ផង នោះ​បាន​លើក​កែង‌ជើង​ចង់​ជាន់​ឈ្លី​ទូលបង្គំ​ដែរ តែ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​អាណិត មេត្តា​លើក​ទូលបង្គំ​ឡើង​វិញ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​សង​តប​ដល់​គេ។