ទំនុកដំកើង 37:25-29

ទំនុកដំកើង 37:25-29 ពគប

យើង​ពី​ដើម​នៅ​ក្មេង ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​មនុស្ស​សុចរិត​ត្រូវ​លះ‌បង់​ចោល ឬ​ពូជ‌ពង្ស​គេ​សូម​ទាន​អាហារ​ឡើយ គេ​រមែង​មាន​គុណ​ជា​ដរាប​រាល់​ថ្ងៃ ព្រម​ទាំង​ឲ្យ​គេ​ខ្ចី ហើយ​ពូជ‌ពង្ស​គេ​បាន​ពរ​ដែរ។ ៙ ចូរ​គេច​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ នោះ​អ្នក​នឹង​បាន​នៅ​ជា​រៀង‌រាប​ដរាប ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​សេចក្ដី​យុត្តិ‌ធម៌ ក៏​មិន​ដែល​បោះ‌បង់​ចោល​ពួក​បរិសុទ្ធ​របស់​ទ្រង់​ឡើយ ទ្រង់​ថែ​រក្សា​គេ​អស់​‌កល្ប​ជានិច្ច តែ​ពូជ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ​វិញ ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជានិច្ច។