ទំនុកដំកើង 149:1-5
ទំនុកដំកើង 149:1-5 ពគប
ចូរសរសើរដល់ព្រះយេហូវ៉ា ចូរច្រៀងបទ១ថ្មីថ្វាយព្រះយេហូវ៉ា ព្រមទាំងសេចក្ដីសរសើរពីទ្រង់ នៅក្នុងជំនុំនៃពួកអ្នកបរិសុទ្ធផង គួរឲ្យពួកអ៊ីស្រាអែលរីករាយឡើងក្នុងព្រះដែលបង្កើតខ្លួន គួរឲ្យពួកកូនចៅនៃក្រុងស៊ីយ៉ូនបានត្រេកអរ ក្នុងមហាក្សត្ររបស់ខ្លួន គួរឲ្យគេសរសើរព្រះនាមទ្រង់ ដោយលោតកញ្ឆេង គួរឲ្យគេច្រៀងសរសើរទ្រង់ ដោយក្រាប់នឹងស៊ុង ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងរាស្ត្រទ្រង់ ទ្រង់តាក់តែងមនុស្សរាបសា ដោយសេចក្ដីសង្គ្រោះ គួរឲ្យពួកអ្នកបរិសុទ្ធរីករាយឡើងក្នុងសិរីល្អ គួរឲ្យគេច្រៀងដោយអំណរ កំពុងដែលដេកនៅដំណេកខ្លួន

