គឺដល់ទ្រង់ដែលបានវែកសមុទ្រក្រហមចេញជា២ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ក៏ឲ្យសាសន៍អ៊ីស្រាអែលដើរកាត់កណ្តាលសមុទ្រនោះ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប តែបានរលាស់ទំលាក់ផារ៉ោន ព្រមទាំងពលទ័ពទៅក្នុងសមុទ្រក្រហម ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប គឺដល់ទ្រង់ដែលបាននាំរាស្ត្រទ្រង់ដើរកាត់ទីរហោស្ថាន ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប គឺដល់ទ្រង់ដែលបានប្រហារស្តេចដ៏ធំទាំងប៉ុន្មាន ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ហើយបានសំឡាប់ពួកស្តេចដែលមានល្បីឈ្មោះផង ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប គឺស៊ីហុន ជាស្តេចនៃសាសន៍អាម៉ូរី ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ហើយនឹងអុក ជាស្តេចស្រុកបាសាន ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ព្រមទាំងប្រទានស្រុកគេ ទុកជាមរដក ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប គឺជាមរដកដល់អ៊ីស្រាអែល ជាអ្នកបំរើទ្រង់ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ជាព្រះដែលបាននឹកចាំពីយើងខ្ញុំ ក្នុងកាលដែលនៅក្នុងសណ្ឋានទាបថោកនៅឡើយ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ហើយបានប្រោសយើងខ្ញុំឲ្យរួចពីពួកខ្មាំងសត្រូវ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ជាព្រះដែលប្រទានឲ្យគ្រប់ទាំងសាច់មានអាហារ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ឱសូមអរព្រះគុណដល់ព្រះនៃស្ថានសួគ៌ចុះ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប។
អាន ទំនុកដំកើង 136
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកដំកើង 136:13-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ