ទំនុកដំកើង 1

1
(ទំនុកដំកើង ១-៤១)
1មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​ដើរ​តាម​ដំបូន្មាន
របស់​មនុស្ស​អាក្រក់
ក៏​មិន​ឈរ​នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​មាន​បាប
ឬ​អង្គុយ​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​ដែល​មើល‌ងាយ
2អ្នក​នោះ​ត្រេក‌អរ​តែ​នឹង​ក្រិត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​វិញ
ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ‌វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ
3អ្នក​នោះ​នឹង​ដូច​ជា​ដើម​ឈើ
ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក
ដែល​បង្កើត​ផល​តាម​រដូវ​កាល
ហើយ​ស្លឹក​ក៏​មិន​ចេះ​ស្រពោនឡើយ
ឯ​ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់
4ចំណែក​មនុស្ស​អាក្រក់ មិន​ដូច្នោះ​ទេ
គឺ​គេ​ដូច​ជា​អង្កាម​វិញ ដែល​ខ្យល់​ផាត់​ខ្ចាត់​ខ្ចាយ​ទៅ
5ដូច្នេះ ពួក​មនុស្ស​អាក្រក់​នឹង​មិន​ធន់​នៅ​ក្នុង​គ្រា​ជំនុំ‌ជំរះទេ
ឯ​ពួក​មាន​បាប ក៏​ឈរ​ក្នុង​ជំនុំ​មនុស្ស​សុចរិត​មិន​បាន​ដែរ
6ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​ផ្លូវ​របស់​មនុស្ស​សុចរិត
តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​វិនាស​ទៅ​វិញ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 1: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ